លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេស នៃប្រទេស BRICS នៅថ្ងៃទី១៩ ខែឧសភា ។
លោក Xi Jinping បានលើកឡើងថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរ វាងប្រទេសជាទីផ្សារងើបថ្មី និង ប្រទេសកំពុងអភិវឌ្ឍន៍ មានសារៈកាន់តែសំខាន់ជាងពេលណាៗ ។ ប្រទេសទាំង៥ ត្រូវធ្វើការផ្លាស់ប្តូរកាន់តែច្រើន ជាមួយប្រទេសជាទីផ្សារ ទើបងើបថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការធ្វើកាន់តែយូរទំហំកាន់តែធំ កម្លាំង នៃភាពឈានទៅមុខផ្ដុំគ្នា កាន់តែច្រើនកាន់តែខ្លាំងឡើងៗ
លោក Xi Jinping បានថ្លែងថា ក្នុងនាមជាកម្លាំងអន្តរជាតិដ៏សកម្ម រីកចម្រើន និងមានលក្ខខណ្ឌស្ថាបនា ប្រទេសBRICSគួរពង្រឹងជំនឿចិត្ត ឆ្លងកាត់ព្យុះរលកដោយផ្ទាល់ តាមរយៈសកម្មភាពជាក់ស្ដែង ដើម្បីជំរុញ សន្តិភាពនិងវឌ្ឍនភាព គាំពារយុត្តិធម៌ ណែនាំផ្សព្វផ្សាយប្រជាធិបតេយ្យ និងសេរីភាព ដើម្បីបញ្ចូលស្ថិរភាពនិង កម្លំងវិជ្ជមានដល់ទំនាក់ទំនងអន្តរជាតិ ដែលកំពុងស្ថិតក្នុងអំឡុង ពេលចលាចល៕
វិទ្យុមិត្តភាពកម្ពុជាចិន