ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានជំនួយហិតញ្ញវត្ថុជាង ៦០០លានអឺរ៉ូ ពីប្លុកអឺរ៉ុបក្រសួងហិរញ្ញវត្ថុ

គៀវ៖ អ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយទីពីរចំនួន ៦០០លានអឺរ៉ូ (៦៣៤ លានដុល្លារអាមេរិក) នៃកម្មវិធីជំនួយម៉ាក្រូហិរញ្ញវត្ថុបន្ទាន់ របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “មូលនិធិនឹងត្រូវបានប្រើ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម” ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្វាគមន៍ជំនួយនេះ ហើយបានថ្លែងអំណរគុណ ដល់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen សម្រាប់ជំនួយនេះផងដែរ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប បានសម្រេចចិត្តបែងចែក ១,២ពាន់លានអឺរ៉ូ (១,២៦ពាន់លានដុល្លារ) ជាជំនួយសង្គ្រោះបន្ទាន់ សម្រាប់អ៊ុយក្រែនក្នុងខែកុម្ភៈ ហើយអ៊ុយក្រែន បានទទួលប្រាក់ ៦០០លានអឺរ៉ូ ពីកញ្ចប់ជំនួយ កាលពីខែមីនា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top