គៀវ៖ ទីក្រុងគៀវ និងសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុត បានឲ្យដឹងថា រុស្ស៊ីត្រូវតែដកខ្លួនទាំងស្រុង ពីអ៊ុយក្រែន ជាផ្នែកនៃ កិច្ចព្រមព្រៀង ឈប់បាញ់ណាមួយ ខណៈពួកគេ ប្រឈមមុខ នឹងការជំរុញ យ៉ាងម៉ឺងម៉ាត់ ពីក្រុងម៉ូស្គូ នៅភាគខាងកើតប្រទេស បន្ទាប់ពីសង្គ្រាម រយៈពេលបីខែ។
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានឲ្យដឹងថា ការបាត់បង់ទឹកដី អ៊ុយក្រែន សូម្បីតែមួយអ៊ីញ នឹងក្លាយជាការប៉ះទង្គិច ដ៏ធំមួយដល់សហគមន៍អន្តរជាតិ ដែលបានប្រមូលផ្តុំគ្នា នៅពីក្រោយទីក្រុងគៀវ។
លោកបានក្លាយជា មេដឹកនាំបរទេសដំបូងគេ ដែលនិយាយទៅកាន់សមាជិកសភា ដោយផ្ទាល់នៅក្នុងទីក្រុងគៀវ ចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយរបស់តុស្ស៊ី។
លោកប្រធានាធិបតី Duda បានលើកឡើងថា “សំឡេងព្រួយបារម្ភបានលេចឡើង ដោយនិយាយថា អ៊ុយក្រែនគួរតែធ្វើតាមការទាមទារ របស់លោក ពូទីន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។
អ្នកចរចានាំមុខគេ របស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានច្រានចោលបទ ឈប់បាញ់ណាមួយដែលនឹងពាក់ព័ន្ធនឹងកងកម្លាំងរុស្ស៊ី ដែលនៅសេសសល់ នៅក្នុងតំបន់កាន់កាប់ ឬកិច្ចព្រមព្រៀងណាមួយ ដែលពាក់ព័ន្ធនឹងការប្រគល់ទឹកដី។
ទីប្រឹក្សារបស់លោក Zelenskyy គឺលោក Mykhailo Podolyak បានលើកឡើងថា សម្បទានណាមួយនឹងអនុញ្ញាតឱ្យរុស្ស៊ី ប្រមូលផ្តុំឡើងវិញ និងត្រលប់មកវិញយ៉ាងលំបាក បន្ទាប់ពីការបែកបាក់នៅក្នុង ការប្រយុទ្ធគ្នា។
លោក Podolyak បានលើកឡើងថា “សង្រ្គាម នឹងមិនឈប់នោះទេ។ វានឹងត្រូវផ្អាកមួយរយៈ”។ “ពួកគេនឹងចាប់ផ្តើមការវាយលុកថ្មី ដែលកាន់តែបង្ហូរឈាម និងទ្រង់ទ្រាយធំ ជាងមុនទៅទៀត”៕ប្រែសម្រួល ឈូក បូរ៉ា