ព័ត៌មានអន្តរជាតិ

Quad សន្យាវិនិយោគរហូតដល់ ៥០ពាន់លានដុល្លារនៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន

តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ហៅកាត់ថា Quad កាលពីថ្ងៃអង្គារ បានប្តេជ្ញាបន្តផ្តល់ជំនួយ ហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគជាង 50 ពាន់លានដុល្លារនៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកក្នុងរយៈពេល 5 ឆ្នាំខាងមុខ ខណៈដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរស្ថានភាពដោយបង្ខំគ្រប់ទីកន្លែងគឺ មិនអាចទទួលយកបានក្រោយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា សារដែលចេញពីកិច្ចប្រជុំកំពូលដោយផ្ទាល់នៃក្រុមប្រទេស Quad ដែលជាប្រភេទទីពីររបស់ខ្លួនបាន ឆ្លុះបញ្ចាំងពីការជំរុញជាថ្មីរបស់ប្រទេសទាំង៤សម្រាប់ “ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ” ខណៈដែលការឈ្លានពានយោធារបស់រុស្ស៊ីបង្កើនការព្រួយបារម្ភលើស្ថានភាពស្រដៀងគ្នា កើតឡើងនៅក្នុងតំបន់ ដែលប្រទេសចិនបានបង្កើនការអះអាង។

កិច្ចប្រជុំកំពូល Quad ត្រូវបានរៀបចំឡើងដោយប្រទេសជប៉ុនជាលើកដំបូង ដែលជាប្រទេសដែលប្រឈមកាន់ តែខ្លាំងឡើងដោយការទាមទារទឹកដីរបស់ចិននៅសមុទ្រចិនខាងកើត ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងជម្លោះទឹកដីដ៏រ៉ាំរ៉ៃជាមួយរុស្ស៊ី។

វាក៏បានកើតឡើងផងដែរនៅពេលដែលការរួបរួមក្នុងចំណោមប្រទេសប្រជាធិបតេយ្យឥណ្ឌូប៉ាស៊ីហ្វិកចំនួន៤ កំពុងត្រូវបានសាកល្បងដោយការឈ្លានពានរបស់ទីក្រុងមូស្គូ ខណៈដែលប្រទេសឥណ្ឌាមានទំនាក់ទំនង ជិតស្និទ្ធជាមួយរុស្ស៊ីជាប្រវត្តិសាស្ត្រ ហើយឈរក្នុងចំណោមសមាជិក Quad ផ្សេងទៀតមិន ថ្កោលទោសចំពោះសង្គ្រាមរបស់រុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top