ព័ត៌មានអន្តរជាតិ

FBI រកឃើញផែនការសម្ងាត់ របស់ពួកភេរវករ ISIS ដើម្បីសម្លាប់អតីតប្រធានាធិបតីអាមេរិក

បរទេស៖ ពលរដ្ឋអ៊ីរ៉ាក់ម្នាក់ ដែលរស់នៅអាមេរិក ត្រូវបានចោទប្រកាន់ នៅក្នុងគម្រោងធ្វើឃាត អតីតប្រធានាធិបតី គឺលោក George W. Bush។ គាត់ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការជួយសមាជិក ក្រុមភេរវកររដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) ចូលក្នុងសហរដ្ឋអាមេរិក និងធ្វើឃាតអតីតប្រធានាធិបតី។

យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា យោងតាមក្រសួងយុត្តិធម៌អាមេរិក គឺកងកម្លាំងកិច្ចការភេរវកម្ម FBI បានចាប់ខ្លួន ឈ្មោះ Shihab Ahmed Shihab Shihab អាយុ 52 ឆ្នាំ កាលពីថ្ងៃអង្គារពីបទ “ជួយ និងទំនុកបម្រុងដល់ផែនការ ធ្វើឃាតអតីតប្រធានាធិបតី សហរដ្ឋអាមេរិក George W. Bush” ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត ។

Shihab ត្រូវបានគេចោទប្រកាន់ថា បានធ្វើដំណើរទៅទីក្រុង Dallas រដ្ឋតិចសាស់កាលពីដើមឆ្នាំនេះ ដើម្បីឃ្លាំមើលផ្ទះរបស់លោក Bush និងបានទទួលយកប្រាក់រាប់ម៉ឺនដុល្លារ នៅចុងឆ្នាំ 2021 ដើម្បីជួយរត់ពន្ធសមាជិកក្រុម IS ចូលទៅក្នុងសហរដ្ឋអាមេរិក តាមព្រំដែនភាគខាងត្បូង ខណៈធ្វើការជាមួយប្រភពសម្ងាត់ FBI ៕ ប្រែសម្រួល៖ ណៃ តុលា

To Top