ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ នឹងរៀបចំវេទិកាតុមូល ស្ដីពី« បន្ទប់ពិសោធន៍ជីវសាស្រ្ត នៅអាស៊ី និងបញ្ហាសុខភាពសាធារណៈ»។
វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវទស្សនៈនិងកង្វល់ទាក់ទងនឹងផលប៉ះពាល់សុខភាព សាធារណៈដែលបណ្ដាលមកពីការកកើតនូវមេរោគថ្មីៗ មួយចំនួន។
ព័ត៌មានផ្សេងៗ សូមទំនាក់ទំនង លោក ស៊ុយ សុខឃុន អគ្គលេខាធិការ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) តាមរយៈលេខទូរស័ព្ទ 012 821 872។
សូមបញ្ជាក់ថា វេទិការនេះ នឹងមានការផ្សាយផ្ទាល់ លើគេហទំព័រហ្វេសប៊ុក សារព័ត៌មានដើមអម្ពិល (DAP News) ផងដែរ៕