Update: មន្ត្រីយោធាម្នាក់ បាននិយាយថា ក្រុមរុករកនេប៉ាល់ បានរកឃើញបំណែកយន្តហោះដឹកអ្នកដំណើរ ដែលបាត់ខ្លួន កាលពីថ្ងៃចន្ទ ប៉ុន្តែមិនមានព័ត៌មានលម្អិតណាមួយ ត្រូវបានផ្តល់ឱ្យអំពីមនុស្ស ២២នាក់ នៅលើយន្តហោះនោះទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
អ្នកនាំពាក្យកងទ័ព បាននិយាយថា “ក្រុមរុករកបានរកឃើញបំណែកយន្តហោះ និងចែករំលែករូបភាព”។
ប្រតិបត្តិការស្វែងរក បានបន្តឡើងវិញ នៅមុនថ្ងៃបន្ទាប់ពី ក្រុមអ្នកជួយសង្គ្រោះ បានផ្អាកបន្ទាប់ពីងងឹត កាលពីថ្ងៃអាទិត្យ។
មានអ្នកដំណើរ១៩ នាក់ និងសមាជិកនាវិក ៣នាក់នៅលើយន្តហោះ Twin Otter ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air, អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Sudarshan Bartaula បានប្រាប់ AFP ។ អ្នកដំណើររួមមានជនជាតិអាល្លឺម៉ង់ ពីរនាក់ និងឥណ្ឌាបួននាក់ ជាមួយនឹងជនជាតិនេប៉ាល់ ដែលនៅសល់។
មុនពេលបំណែកយន្តហោះ ត្រូវបានរកឃើញ អ្នកនាំពាក្យអាកាសយានដ្ឋាន Pokhara លោក Dev Raj Subedi បានប្រាប់ AFP នៅព្រឹកថ្ងៃច័ន្ទថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះ និងកងទ័ពនៅលើដី បានផ្លាស់ប្តូរការស្វែងរករបស់ពួកគេ ទៅកាន់កន្លែងដែលសង្ស័យថាធ្លាក់។
លោកបាននិយាយថា “ប្រតិបត្តិការស្វែងរកបានបន្ត… មិនមានការប្រសើរឡើងណាមួយ នៅក្នុងអាកាសធាតុទេ។ ឧទ្ធម្ភាគចក្រពីរគ្រឿង បានហោះហើរទៅកាន់តំបន់នោះ ប៉ុន្តែពួកគេ មិនទាន់អាចចុះចតបាន នៅឡើយទេ” ។