គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ថា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្តីបន្ទោសទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារ មកលើរោងចក្រគីមីនៅក្រុង Severodonetsk ដោយហៅការវាយប្រហារនេះថា ជាសកម្មភាព “ឆ្កួតលីលា” ។
អ្នកដែលរស់នៅក្រុង Severodonetsk ត្រូវបានព្រមានកុំឱ្យចាកចេញ ពីទីជម្រកគេចពីគ្រាប់បែក និងរៀបចំរបាំងដើម្បីការពារ ប្រឆាំងនឹងផ្សែងពុល ។
ក្រុមមន្ត្រីបានលើកឡើងថា ភាគច្រើននៃទីក្រុងភាគខាងកើតអ៊ុយក្រែន ឥឡូវនេះត្រូវបានគ្រប់គ្រង ដោយជនជាតិរុស្ស៊ី ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្ទះសម្បែងស្ទើរតែទាំងអស់ ត្រូវបានបំផ្លាញ ។
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានសន្យាថា នឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតទំនើបបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន ។
សព្វាវុធដែលបានស្នើសុំយូរមកហើយ ដោយអ៊ុយក្រែន នឹងជួយប្រទេសនេះ វាយប្រហារកម្លាំងសត្រូវ កាន់តែច្បាស់ដែលស្ថិតនៅពីចម្ងាយឆ្ងាយ ។
មេដឹកនាំសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីហាមឃាត់ ការនាំចូលប្រេង៩០ភាគរយ ពីប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានបំបែកចេញ ពីការនាំចូលឧស្ម័ន ។
ឥឡូវនេះ ក្រុងម៉ូស្គូបានកាន់កាប់ស្ទើរតែទាំងអស់ នៃតំបន់ Luhansk ព្រោះរុស្ស៊ី ផ្តោតលើការដណ្តើមយកតំបន់ Donbas ទាំងមូលនៅភាគខាងកើត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា