បរទេស៖ មេបញ្ជាការ និងអគ្គនាយកនៃទីភ្នាក់ងារ NSA លោក Paul Nakasone បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អ្នកឯកទេស Cyber របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអាចបើកប្រតិបត្តិការវាយលុក ប្រឆាំងនឹងប្រទេសរុស្ស៊ី។
ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹង Sky News ពាក់ព័ន្ធទៅនឹងបញ្ហាអ៊ីនធឺណេត ដែលធ្វើឡើងនៅក្នុង ប្រទេសអេស្តូនី លោក Nakasone ក៏បានបញ្ជាក់ដែរថា ក្រុមអ្នកជំនាញស៊ើបការ ពិសេស របស់អាមេរិកខាងធ្វើ
សង្គ្រាមប្រឆាំង នឹងព័ត៌មានលើអនឡាញ ដោយមានជំនួយ ពីអ្នកជំនាញទូរទស្សន៍ CNN ផងក៏បានត្រៀមខ្លួនរួចរាល់ ហើយដែរ។
លោកមេបញ្ជាការផ្កាយ៤រូបនេះ ក៏បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានផងដែរថា អ្នកជំនាញ Cyber របស៉អាមេរិកត្រូវបានដាក់ពង្រាយ ទៅនឹងបណ្តាប្រទេសចំនួន១៦មកហើយ តបតាមការអញ្ជើញ របស់សម្ព័ន្ធមិត្ត
ដើម្បីអាចប្រយុទ្ធប្រឆាំងទៅនឹង ការវាយប្រហារតាម ប្រព័ន្ធអ៊ិនធឺណេត ពីសំណាក់បរទេសនានា។
ទោះបីជាយ៉ាងណាក្តីលោកមេបញ្ជាការបានអះអាងដែរថា ក្រុមការងាររបស់លោក ធ្លាប់បានមកដល់ប្រទេសអ៊ុយក្រែន ម្តងហើយ កាលពីខែធ្នូ ឆ្នាំ២០២១ ចំនួន៩០ថ្ងៃ នឹងបានវិលត្រឡប់មកវិញ ក្នុងពេលដែលរុស្ស៊ី ប់ផ្តើមវាយប្រហារ អ៊ុយក្រែន ហើយនេះគឺជាលើកទី១ ដែលអាមេរិកនឹងចូលរួមធ្វើសកម្មភាព ពិតប្រយុទ្ធប្រឆាំងទៅនឹង ក្រុម cyber រុស្សីដែលព្យាយាមធ្វើសកម្មភាព នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី