បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមប៉ូលីសអាំងទែប៉ូល Interpol បានធ្វើការលើកឡើងបែបព្រមានថា អាវុធទាំងឡាយដែលលោកខាងលិច បញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន អាចនឹងធ្លាក់ចុះទៅដល់ដៃ ឧក្រិដ្ឋជនជំនួសវិញ។
អគ្គលេខាធិការបស់ Interpol លោក Juergen Stock បាននិយាយថា៖ អាវុធដែលរដ្ឋាភិបាលវ៉ាស៊ិនតោនព្រមទាំង សម្ព័ន្ធមិត្តនៅអឺរ៉ុប នឹងត្រូវបញ្ចូនទៅកាន់ទីក្រុងគៀវនឹង អាចបញ្ចប់ទៅនៅក្នុងទីផ្សារងងឹតជំនួសវិញ ពីព្រោះថាឧក្រិដ្ឋជនធំៗជាច្រើន គឺបាននាំគ្នាសម្លឹងឃើញ អាវុធទាំងនោះរួចទៅហើយ។
Stock ក៏បានអំពាវនាវឲ្យសមាជិករដ្ឋ នៃក្រុមមន្ត្រីប៉ូលីសអាំងទែប៉ូល ដើម្បីចូលរួមសហការគ្នាក្នុងការ តាមដានកិច្ចការងារដឹកជញ្ជូន
អាវុធទាំងនោះឲ្យទៅដល់ដៃអ៊ុយក្រែន ពីព្រោះថាជាទីកន្លែងចាំបាច់ត្រូវការ អាវុធទាំងនោះបំផុត៕
ប្រែសម្រួល៖ ស៊ុន លី