ព័ត៌មានអន្តរជាតិ

ស្រីលង្កា អស់ប្រាក់ ដើម្បីចិញ្ចឹមសត្វ ក្នុងសួនសត្វហើយ ចំពេលមានវិបត្តិសេដ្ឋកិច្ច

កូឡុំបូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានសត្វវិទ្យារបស់ប្រទេសស្រីលង្កា បានជូនដំណឹងដល់ក្រសួងសត្វព្រៃថា ខ្លួនបានអស់ថវិកា ដើម្បីផ្តល់អាហារប្រចាំថ្ងៃដល់សត្វនៅក្នុងសួនសត្វហើយ ចំពេលមានវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្ត។

មន្ត្រី នាយកដ្ឋាន បាន ដក ស្រង់ សម្ដី ដោយ ប្រព័ន្ធ ផ្សព្វផ្សាយ បាន ឲ្យដឹងថា មាន ការ ខ្វះខាត ថវិកា យ៉ាង ខ្លាំង ដោយ សារ ការ ធ្លាក់ ចុះ ភ្ញៀវ ទេសចរ បរទេស និង ភ្ញៀវ ក្នុង ស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រី បាន ឲ្យដឹងថា ប្រាក់ ដែល រដ្ឋាភិបាល បាន បែងចែក ជា ថវិកា ប្រចាំ ឆ្នាំ របស់ ខ្លួន ក៏ បាន អស់ ដែរ។ រដ្ឋមន្ត្រី សត្វព្រៃ បាន ប្រាប់ មន្ត្រី ថា នឹង ចាត់ វិធានការ ទៅ ប្រឹក្សា ជាមួយ រតនាគារ ដើម្បី ផ្តល់ ការ បែងចែក ហិរញ្ញវត្ថុ សម្រាប់ ចិញ្ចឹម សត្វ។

សួនសត្វ Dehiwala របស់ប្រទេសស្រីលង្កា ដែលជាសួនសត្វចំណាស់ជាងគេមួយនៅអាស៊ី មានការប្រមូលផ្តុំសត្វយ៉ាងច្រើនសន្ធឹកសន្ធាប់ទូទាំងពិភពលោក ហើយក៏ប្រឈមនឹងការខ្វះខាតចំណីសត្វផងដែរ។

ប្រទេសស្រីលង្កា ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយដោយសារតែកង្វះខាតការប្តូរប្រាក់បរទេស ដែលនាំឱ្យមានការខ្វះខាតសម្ភារៈសំខាន់ៗដូចជាថ្នាំពេទ្យ ប្រេងឥន្ធនៈ និងអាហារ៕ប្រែសម្រួល ឈូក បូរ៉ា

To Top