បរទេស៖យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាទំហំជំនួញនិងពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្សីត្រូវបានគេរំពឹងទុកថា នឹងកើនឡើងទៅដល់២០០ពាន់លានដុល្លារគិតនៅត្រឹមចុងឆ្នាំខាងមុខនេះ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Igor Morgulov បានបញ្ជាក់ទៀតថាពួកយើងមានភាពច្បាស់លាស់ណាស់ថា នឹងអាចទទយលបាននូវលទ្ធផលធ្វើពាណិជ្ជកម្មជាមួយគ្នាដល់ទៅ២០០ពាន់លានដុល្លារ ដែលជាការកំណត់ទុកដោយមេដឹកនាំរបស់យើងទាំងពីរ។ ពួកយើងនឹងអាចទទួលបានឆាប់រហ័សជាងការគ្រោងទុកយូរបំផុតត្រឹម ចុងឆ្នាំ២០២២នេះ។
មន្ត្រីជាន់ខ្ពស់រូបនេះក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើភាពមិនអាចញែកចេញពីគ្នា បាននៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង និងជាពិសេសក្រោយពេលបរាជ័យនៃការប៉ុនប៉ងចុងក្រោយបំផុត របស់បណ្តាលោកខាងលិចដើម្បីព្យាយាមបំបែក រុស្សីនិងចិនឲ្យឃ្លាតឆ្ងាយពីគ្នា៕
ប្រែសម្រួល៖ស៊ុនលី