ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,៣រ៉ិចទ័រ វាយប្រហារមកលើដែនដី នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៣រ៉ិចទ័រ អង្រួននៅក្នុងដែនដីនៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រ បានអង្រួននៅលើដែនកោះ Rat Islands នៃកោះ Aleutian រដ្ឋអាឡាស្កា នៅវេលាម៉ោង២៣និង៣៨នាទីនៅថ្ងៃសៅរ៍ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះ មានជម្រៅ១០៥គីឡូម៉ែត្រ ត្រូវបានគេកំណត់បឋមថា មាន៥២.០៧៨ដឺក្រេនៃរយៈ ទទឹងប៉ែកខាងជើង និងរង្វាស់១៧៨.២៨៥ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top