ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មុនីកា កូនប្រុសលោក គង់ គាំ បានសង្កេតឃើញថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅមានភាពមិនប្រក្រតី ដូចជាការ បំភិតបំភ័យ និងការទិញទឹកចិត្តតាមគ្រប់ភាពរូប ជាហេតុធ្វើឲ្យពលរដ្ឋ ម្ចាស់ឆ្នោតមួយចំនួន ពុំអាចបោះឆ្នោត ដោយសតិសម្បជ្ជញៈរបស់ខ្លួនបាន ៕