បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសតួកគីលោក Vait Kirisci កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានឈានទៅដល់ការព្រមព្រៀង ក្នុងការលក់គ្រាប់ធញ្ញជាតិ បញ្ចុះតម្លៃដល់ទៅ ២៥ភាគរយឲ្យប្រទេសតួកគី។
រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងនាមជាអ្នកព្យាយាមខិតខំ សម្របសម្រួលម្នាក់នៅក្នុងជម្លោះ រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូនោះពេលនេះ បែរជាសម្រេចបានទៅ លើកិច្ចព្រមព្រៀងថ្មី ដើម្បីបន្តនាំចូលផលិតផលកសិកម្ម ពីប្រទេសអ៊ុយក្រែនតាមច្រកផែ Odessa វិញគឺជាផែសមុទ្រទឹកជ្រៅ របស់អ៊ុយក្រែននៅសមុទ្រខ្មៅ។
ផែនការនិងកិច្ចព្រមព្រៀងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់អង្គការសហប្រជាជាតិ ពីព្រោះថាមិនត្រឹមតែបានបើកច្រករបៀង សម្រាប់នាំចេញផលិតផល កសិកម្មពីជម្លោះអ៊ុយក្រែននិងរុស្សីប៉ុណ្ណោះទេ វាក៏នឹងក្លាយទៅជាកត្តាសំខាន់ មួយរុញច្រានឲ្យពិភពលោកគេចចេញ ពីវិបត្តិខ្វះស្បៀងអាហារផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី