ព័ត៌មានអន្តរជាតិ

Update: មនុស្ស ១០ នាក់ ស្លាប់ និង៥០នាក់ ផ្សេងទៀត រងរបួស ក្នុងឧបទ្ទវហេតុ រថភ្លើង បើកធ្លាក់ផ្លូវ

Update: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១០ នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃពុធ ខណៈដែលរថភ្លើងមួយខ្សែ បានក្រឡាប់នៅជិត Tabas នៅកណ្តាលប្រទេសអ៊ីរ៉ង់ នៅលើផ្លូវរត់ រវាង Mashhad និង Yazd ។ នេះបើតាមការផ្សាយរបស់ AFP នៅមុននេះបន្តិច។

អ្នកនាំពាក្យរបស់សេវាសង្គ្រោះជាតិ Mojtaba Khaledi ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍រដ្ឋថា “មនុស្សដប់នាក់ បានស្លាប់ និងមួយចំនួនទៀត បានរងរបួស នៅក្នុងឧបទ្ទវហេតុនេះ” ។ លោក​បាន​បន្ថែម​ថា​៖ «​អ្នក​របួស​១២​នាក់​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​»​។

ប្រែសម្រួលដោយ៖ សយ សុភា

To Top