បរទេស៖ ប៉ូលិសរបស់ប្រទេសឥណ្ឌា កំពុងមានការប្រុងប្រយ័ត្នខ្ពស់ នៅទូទាំងប្រទេស បន្ទាប់ពីសាខានៃក្រុមភេរវករ Al-Qaeda បានគំរាមកំហែងអំពីរលក នៃការវាយប្រហារ ដោយអត្តឃាត ជុំវិញការលើកឡើង របស់អ្នកនយោបាយ បក្សកាន់អំណាច ទៅលើព្យាការី Mohammed ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុម Al-Qaeda នៅក្នុងអនុទ្វីបឥណ្ឌា (AQIS) បានចេញលិខិតមួយកាលពីថ្ងៃចន្ទដោយនិយាយថា រដ្ឋ Delhi, Mumbai, Uttar Pradesh និង Gujarat នឹងត្រូវកំណត់គោលដៅវាយប្រហារ។
ក្រុមនេះបានប្តេជ្ញា ប្រើកុមារជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងវាយប្រហារទៅលើ អ្នកនយោបាយហិណ្ឌូ ដែលរស់នៅក្នុងបរិវេណ ដែលមានកំពែងរឹងមាំ។
រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនកំពុងចាត់ទុកថា នេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយប៉ូលិសក្នុងរដ្ឋ ដែលបានរាយបញ្ជីកំពុងត្រូវបានដាក់ឱ្យ មានការប្រុងប្រយ័ត្នខ្ពស់៕
ប្រែសម្រួលៈ ណៃ តុលា