ព័ត៌មានអន្តរជាតិ

អ្នកប្រយុទ្ធបរទេស ដើម្បីអ៊ុយក្រែន ត្រូវតុលាការក្រុង Donetsk កាត់ទោស បន្ទាប់ពីចាប់ខ្លួន ក្នុងទីក្រុង Mariupol

បរទេស ៖ ជនបរទេសចំនួន៣នាក់ ដែលបានប្រយុទ្ធ ដើម្បីកងកម្លាំង អ៊ុយក្រែន បានប្រកែកមិនទទួលទោស ចំពោះការចោទប្រកាន់មួយចំនួន នៅក្នុងតុលាការទីក្រុង Donetsk កាលពីថ្ងៃពុធ។ ជនជាតិអង់គ្លេស២ នាក់ គឺ Shaun Pinner និង Aiden Aslin និងពលរដ្ឋម៉ារ៉ុកម្នាក់ឈ្មោះ Ibrahim Saadoun ប្រឈមមុខនឹងការ ចោទប្រកាន់ជាបន្តបន្ទាប់ ដែលទោសខ្លះមានលទ្ធភាព រហូតដល់ប្រហារជីវិត បន្ទាប់ពីត្រូវបានចាប់ខ្លួន ដោយកងកម្លាំងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) នៅក្នុង និងជុំវិញទីក្រុង Mariupol ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សាធារណរដ្ឋ DPR ដែលត្រូវបានទទួលស្គាល់ ដោយប្រទេសរុស្ស៊ី កាលពីខែកុម្ភៈ ទាមទារអធិបតេយ្យភាព លើអតីត ខេត្ត Lugansk និង Donetsk របស់អ៊ុយក្រែន ។ រដ្ឋាភិបាលទីក្រុងគៀវ នៅតែចាត់ទុកទឹកដីនេះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

ពលរដ្ឋអង់គ្លេស គឺ Aslin, Pinner, និងពលរដ្ឋម៉ារ៉ុកឈ្មោះ Saadoun បានបដិសេធមិនទទួលកំហុសនៅក្រោមមាត្រា 232 នៃក្រម DPR សម្រាប់ “ការបណ្តុះបណ្តាលសម្រាប់គោលបំណង នៃសកម្មភាពភេរវកម្ម” ។ Pinner ក៏បានទទួលស្គាល់ផងដែរ ចំពោះបទចោទប្រកាន់មាត្រា ៣២៣ ដែលថាជាទង្វើចាប់យក អំណាចដោយបង្ខំ ។

អ្នកទាំងបីបាននិយាយថា ពួកគេមិនមានទោសក្នុងការធ្វើជាទាហាន ស៊ីឈ្នួលក្នុងជម្លោះប្រដាប់អាវុធ (មាត្រា ៤៣០) ឬចូលរួមក្នុងការ រួមគំនិតក្បត់ (មាត្រា ៣៤)។ ការបន្តនីតិវិធីប្រឆាំង នឹងពួកគេនៅតុលាការកំពូល នៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ៕

To Top