បរទេស៖ មន្ត្រីចារកម្មកំពូលរបស់ អ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងគៀវ ស្ទើរតែគ្មានគ្រាប់រំសេវ ហើយអាចពឹងផ្អែកលើ អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Vadim Skibitsky អនុប្រធានផ្នែកចារកម្មយោធា អ៊ុយក្រែនបានប្រាប់កាសែត The Guardian កាលពីថ្ងៃសុក្រថា “នេះគឺជាសង្រ្គាមកាំភ្លើងធំឥឡូវនេះ” ។
លោកបានទទួលស្គាល់ថា បញ្ហាសព្វាវុធ គឺនឹងសម្រេចលទ្ធផលនៃជម្លោះរវាងប្រទេសទាំងពីរ “ហើយយើងកំពុងចាញ់ក្នុងលក្ខខណ្ឌនៃកាំភ្លើងធំ” ។
មន្ត្រីចារកម្មកំពូលរបស់ អ៊ុយក្រែនរូបនេះបានបន្តថា កងទ័ពអ៊ុយក្រែនបច្ចុប្បន្ន បានបាញ់កាំភ្លើងធំពី 5,000គ្រាប់ ទៅ 6,000គ្រាប់ក្នុងមួយថ្ងៃ ហើយឃ្លាំងស្តុកគ្រាប់នឹង អស់គ្រាប់យ៉ាងឆាប់រហ័ស។ លោកបាននិយាយថា៖ «យើងបានប្រើគ្រាប់រំសេវ [កាំភ្លើងធំ] របស់យើងស្ទើរតែទាំងអស់ ហើយឥឡូវនេះកំពុងប្រើគ្រាប់ផ្លោង ស្ដង់ដារណាតូដែលមានកម្លាំង 155-caliber ៕
ប្រែសម្រួលៈ ណៃ តុលា