ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា នាយករដ្ឋមន្ត្រីស៊ីរី លោក Hussein Arnous បានជំរុញឱ្យមានការជួសជុល ឱ្យបានលឿន នៃការខូចខាត ដែលបណ្តាលមកពីការវាយប្រហារ ដោយមីស៊ីលចុងក្រោយបង្អស់ របស់អ៊ីស្រាអែល ទៅលើព្រលានយន្តហោះនៃរដ្ឋធានីដាម៉ាស់ ។
លោក Arnous បានធ្វើការហៅទូរស័ព្ទ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ច របស់លោកទៅកាន់អាកាសយានដ្ឋាន ជាកន្លែង ដែលលោកត្រូវ បានគេរាយការណ៍ខ្លីៗ អំពីការខូចខាតផ្លូវរត់សំខាន់ នៃព្រលានយន្តហោះ និងបន្ទប់ប្រតិបត្តិការ ក្នុងអំឡុងពេលការវាយប្រហារ ដោយមីស៊ីលកាលពីថ្ងៃសុក្រ។
ក្រសួងដឹកជញ្ជូនស៊ីរី បានប្រកាសពីការផ្អាកជើងហោះហើរ នៅអាកាសយានដ្ឋានដាម៉ាស់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដោយផ្នែកខ្លះនៃជើងហោះហើរ បានបង្វែរជើងហោះហើរ ទៅកាន់អាកាសយានដ្ឋាននៃទីក្រុង Aleppo ភាគខាងជើង។
ការផ្អាកជើងហោះហើរបានរារាំង ប្រជាជនស៊ីរីពីការធ្វើដំណើរទៅកាន់ខេត្ត Hasakah ភាគឦសានឆ្ងាយ ដែលអាចធ្វើទៅបានតែតាមផ្លូវអាកាស ដោយសារតែវត្តមានរបស់ក្រុមជ្រុល និយមនៅលើផ្លូវសំខាន់ៗដែលនាំទៅដល់ខេត្ត។
គួររំលឹកថា អង្គការមនុស្សធម៌បាន និងកំពុងពឹងផ្អែកភាគច្រើន លើការដឹកជញ្ជូន តាមផ្លូវអាកាស ដើម្បីទៅដល់ទីក្រុង Hasakah និងទីក្រុង Aleppo។
អ៊ីស្រាអែលជារឿយៗ វាយលុកជុំវិញអាកាសយានដ្ឋាន ដាម៉ាស់ ប៉ុន្តែនេះជាលើកទីមួយ ហើយដែលអាកាសយានដ្ឋាន ទាំងមូលត្រូវបានលុបចោល សេវាកម្មជាលទ្ធផលនៃការវាយប្រហារ ៕
ប្រែសម្រួល ឈូក បូរ៉ា