ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការរៀបចំកម្មវិធីប្រគល់ និងទទួលធុងបែង ចែកសំរាម ចំនួន៥០ឈុត ដែលស្មើនឹង១០០ធុង ដើម្បីដាក់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណង់លើកកម្ពស់ការយល់ដឹងអំពីការគ្រប់ គ្រងកាកសំណល់រឹងនៅតាមទីសាធារណៈ និង មិនអាចកែច្នៃបានឱ្យបានត្រឹមត្រូវ ។
ថ្លែងនៅក្នុងកម្មវិធីប្រគល់ និងទទួលធុងបែងចែកសំរាម នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានលើកឡើងថា ការការពារបរិស្ថាន គឺ ជា កាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលទាមទារឱ្យមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជាបានមាន ប្រសាសន៍ថា ការចូលរួមពីវិស័យឯកជនក្នុងកិច្ចការពារបរិស្ថាន សោភ័ណភាពទីក្រុង គឺជាសកម្មភាពដ៏គូរឱ្យ កោតសរសើរ និងបានបង្ហាញពីការចិត្ត ទុក ដាក់ និងសាមគ្គីភាពរបស់វិស័យឯកជនលើបញ្ហាបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីបានអះអាង “យើងជឿជាក់លើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយ ការចូលរួមពីវិស័យឯកជន ជាពិសេសគឺការយល់ដឹងរបស់ប្រជាជន គ្រប់រូបអំពីការទុកដាក់សំរាម នឹង ជួយឱ្យ បរិស្ថានល្អ ទីក្រុងមានសោភ័ណភាព ស្របតាមពាក្យស្លោក កម្ពុជាស្អាត កម្ពុជាបៃតង”។
លោក Bruce Kidner នាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុន ខេមប្រ៊ូវបានគូស បញ្ជាក់ថា កិច្ចសហការនេះ ក្នុងគោលបំណងលើក កម្ពស់ ការ យល់ដឹងអំពីការគ្រប់គ្រងកាកសំណល់រឹង នៅតាមទីសាធារណៈ ដោយផ្តោតសំខាន់ទៅ លើការញែកសំណល់ដែលអាចកែច្នៃបាន និងមិនអាចកែ ច្នៃបានឱ្យបានត្រឹមត្រូវ ក៏ដូចជា ដើម្បីរួមចំណែកបង្កើតមេត្រីភាពបរិស្ថាន ក្រោមសារបំផុសស្មារតី «ទម្លាប់ស្អាត ទីក្រុង ស្អាត»។ លោក Bruce Kidner បានសម្តែងនូវក្តីពេញចិត្ត និងសាទរក្នុងការឧបត្ថម្ភធុងបែង ចែកសំរាម ដោយលើកឡើងថា “សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួល ខុសត្រូវ សង្គម របស់ក្រុមហ៊ុន ខេមប៊ូវ ក្នុងការចូលរួមការពារបរិស្ថាន រក្សាសោភ័ណភាពទីក្រុង និងការរស់នៅស្អាត”។
លោកនាយកគ្រប់គ្រងស្តីទីបានបញ្ជាក់បន្ថែមថា ស្របតាមគោល ដៅចីរ ភាព របស់ក្រុមហ៊ុន គឺការអភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក។
លោក Bruce Kidner ជឿជាក់ថា “ធុងបែងចែកសំរាមដែលក្រុមហ៊ុនបាន ផ្តល់ជូននេះ នឹងរួមចំណែកក្នុងដំណោះស្រាយលើការគ្រប់គ្រងកាកសំណល់ រឹងនៅព្រះរាជាណាចក្រកម្ពុជា”៕