ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងរុស្ស៊ី ប្រាប់ពីគោលបំណងធំ នៃសង្គ្រាមអ៊ុយក្រែន

បរទេស ៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមើលឃើញ “ការការពារ” ពីក្រុមផ្តាច់ខ្លួននិយមអ៊ុយក្រែន ភាគខាងកើតតំបន់ Donetsk និងសាធារណរដ្ឋប្រជាមានិត Luhansk (DNR និង LNR) ជាគោលដៅសំខាន់ នៃយុទ្ធនាការយោធាជិត 16 សប្តាហ៍របស់ខ្លួន។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti ដោយប្រើឈ្មោះផ្លូវការរបស់រុស្ស៊ី សម្រាប់ការលុកលុយរបស់ខ្លួនថា “ការការពារ របស់សាធារណរដ្ឋ គឺជាគោលដៅចម្បង នៃប្រតិបត្តិការយោធា ពិសេសជាទូទៅ” ។

លោក Dmitry Peskov បាននិយាយបន្ទាប់ពីមេដឹកនាំ របស់ DNR បានស្នើសុំ “កងកម្លាំងសម្ព័ន្ធមិត្តបន្ថែម” ក្នុងការឆ្លើយតបទៅនឹងអ្វី ដែលគាត់ហៅថា ការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរមកលើទីក្រុងនិងទីប្រជុំជនក្នុងតំបន់ ដែលបានបំបែកខ្លួន។ លោក Peskov បានបង្វែរសំណើនោះទៅក្រសួងការពារជាតិរុស្ស៊ី។

ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានចូលក្នុងប្រទេស អ៊ុយក្រែនកាលពី២៤ ខែកុម្ភៈ ជាមួយនឹងគោលបំណង ដែលបានបញ្ជាក់គឺការបញ្ឈប់នូវអ្វី ដែលគាត់ហៅថា “អំពើប្រល័យពូជសាសន៍” ប្រឆាំងនឹងអ្នកនិយាយភាសារុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន និង “ការធ្វើឱ្យគ្មានយោធា និងការធ្វើឱ្យខូច” ប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា

To Top