ព័ត៌មានអន្តរជាតិ

អាវរងាសេរ៉ាមិចតូច កាដូ​ពិសេសរបស់លោក​ Han Meilin ​វិចិត្រករដ៏ល្បីល្បាញរបស់​ចិន​សម្រាប់ទិវាឪពុក

នៅថ្ងៃទី ១៩ ខែមិថុនា ដែលជាថ្ងៃទិវា​ឪពុក លោក Han Meilin វិចិត្រករជនជាតិចិនដ៏ល្បីល្បាញ និងជា សាស្រ្តាចារ្យ ជើង​ចាស់​នៃសាកលវិទ្យាល័យ Tsinghua ប្រទេស​ចិន​បានបង្កើតកាដូ​ពិសេសសម្រាប់ទិវា​នេះ គឺអាវរងា​សេរ៉ាមិចតូច ដើម្បី​ជូនចំពោះ​លោក​ឪពុកទាំងអស់លើ​ពិភពលោក ។

ក្ដី​ស្រឡាញ់​របស់​ឪពុក​មានភាព​កក់ ក្ដៅ ​រឹង​មាំ សាមញ្ញ និង​មាន​ទម្ងន់។ ក្ដីស្រឡាញ់ដែលពួកគេបានផ្ដល់ឱ្យកូន​គឺដូចភ្នំ ហើយពួកគេរំពឹងទុកអាចទទួលបាន​ក្តី​ស្រឡាញ់​​ដូចជា “អាវរងា​​តូច​” មួយ ពីកូនៗរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ ។ ស្នាដៃរបស់​លោក​ Han Meilin  ដូចគ្នាទៅនឹងក្តីស្រឡាញ់របស់ឪពុក វាមើលទៅហាក់ដូចជាមាន​ភាពកក់ក្តៅ។

សូម​បញ្ជាក់​ថា​ លោក Han Meilin អាយុ៨៦ ឆ្នាំ ជាវិចិត្រករដ៏ល្បី​ល្បាញ​របស់​ចិន​ ។ គាត់មានជំនាញខ្ពស់ក្នុងវិស័យសិល្បៈជាច្រើនដូចជា គំនូរ អក្សរផ្ចង់ ចម្លាក់ សេរ៉ាមិច ការរចនា និងការនិពន្ធ ។

អក្សរ​នៅលើអាវរងាសេរ៉ាមិចតូចបានមកពីការសិក្សា​ស្រាវជ្រាវរាប់សិប​ឆ្នាំ​របស់លោក Han Meilin លើអក្សរចិនបុរាណ ។ គាត់បានស្វែងរក និងកត់ត្រានិមិត្តសញ្ញាអក្សរចិន​បុរាណរាប់ម៉ឺនពីឆ្អឹង oracle ចម្លាក់ថ្ម គំនូរ​ជញ្ជាំង​ភ្នំ​ គ្រឿងស្មូនបុរាណ គ្រឿង​សំរឹទ្ធ សិលាចារឹកឥដ្ឋ ស្គរថ្ម និងវត្ថុបុរាណវប្បធម៌ផ្សេងទៀតដែលរាយប៉ាយនៅកន្លែងជាច្រើន ។ លោក​​បាន​​ចំណាយពេលរាប់សិប​ឆ្នាំក្នុង​ការ​​ចម្លង ចងក្រង និងបង្កើតនិមិត្តសញ្ញាទាំងនេះ​ដោយប្រើពាក្យស្រដៀងគ្នា  ​។

To Top