ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានទទួល ជួបគណៈប្រតិភូការពារជាតិហ្វីលីពីន ដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ។

ការទទួលស្វាគមន៍គណគណៈប្រតិភូការពារជាតិហ្វីលីពីននេះ ស្របពេលប្រទេសកម្ពុជា ហ្វីលីពីន ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន។

សូមរំលឹកថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ៕

To Top