ព័ត៌មានជាតិ

ឃុំខ្លួនស្ត្រី២នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង៥០កញ្ចប់ នៅប៉ោយប៉ែត

ភ្នំពេញ៖ ស្រី្តរកស៊ីជួញដូរគ្រឿងញៀន ចំនួន២នាក់ កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២ នេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ សវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក និង ជួញដូរគ្រឿងញៀន ចំនួនជាង៥០ កញ្ចប់ ប្រព្រឹត្ត ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ជនត្រូវចោទ២នាក់មាន ឈ្មោះ ស៊ូ សៀង ភេទស្រី អាយុ ៧២ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ស៊ឹម ច្រឹប ភេទស្រី អាយុ៤៤ឆ្នាំ។ ពួកគេទាំង២នាក់ រស់នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ពួកគេ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ : រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេ ត្រូវបានកងរាជអាវុធហត្ថ ចាប់ខ្លួនកាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចកងរាជអាវុធហត្ថ រឹបអូសបាន គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន៥៣ កូនកព្ចាប់, គ្រឿងញៀនគ្រាប់ពណ៌ក្រហម(WY) ចំនួន២គ្រាប់ និង សម្ភារៈពាក់ព័ន្ធ មួយចំនួនផ្សេងទៀត៕ ដោយ: លីហ្សា

To Top