ព័ត៌មានអន្តរជាតិ

Update៖កងកម្លាំងអ៊ុយក្រែន បញ្ជាក់ពីការដកខ្លួនចេញពីក្រុង Severodonetsk ស្ថិតនៅភាគខាងកើតអ៊ុយក្រែន

អ៊ុយក្រែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា យោងតាមមន្ត្រីនៅក្នុងតំបន់បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែននៅទីក្រុង Severodonetsk ត្រូវបានប្រាប់ឱ្យដកខ្លួនចេញហើយ ។
ទីក្រុងនេះគឺជាការផ្តោតសំខាន់នៃការលុកលុយរបស់រុស្ស៊ីនៅគ្រាដែលក្រុងម៉ូស្គូព្យាយាមគ្រប់គ្រងផ្នែកធំនៃភាគខាងកើតអ៊ុយក្រែន ។

លោក Serhiy Haidai អភិបាលតំបន់ Luhansk បានលើកឡើងថា ការនៅក្នុងមុខតំណែងដែលត្រូវបានគេបាញ់ផ្លោងឥតឈប់ឈរអស់រយៈពេលជាច្រើនខែនោះមិនសមហេតុផលទេ” ។

កងកម្លាំងរុស្ស៊ី បានឈានទៅមុខក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានឡោមព័ទ្ធទីក្រុងនេះស្ទើរតែទាំងស្រុង និងទីក្រុងភ្លោះ Lysychansk របស់ខ្លួន ។

លោក Haidai បានប្រាប់ដល់ទូរទស្សន៍អ៊ុយក្រែនថា “ពួកគេបានទទួលបញ្ជាឱ្យដកថយទៅកាន់មុខតំណែងថ្មី… ហើយពីទីនោះបន្តប្រតិបត្តិការរបស់ពួកគេ” ។

លោកបានបន្តថា “គ្មានអ្វីសំខាន់ក្នុងការស្នាក់នៅក្នុងមុខតំណែងដែលត្រូវបានបំផ្លាញ អស់រយៈពេលជាច្រើនខែដើម្បី តែការស្នាក់នៅនោះទេ” ៕

To Top