បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin ត្រូវបាន rt.com ចេញផ្សាយកាលពីថ្ងៃម្សិលមិញថា នឹងត្រូវធ្វើ
ដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេស Turkmenistan និង Tajkistan នាសប្តាហ៍ក្រោយនេះហើយ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថាគឺជា ដំណើរទស្សនកិច្ចលើកដំបូង របស់លោកប្រធានាធិបតី Putin គិតចាប់តាំងពីពេលដែលប្រទេសរុស្សី បានបើកយុទ្ធនាការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈមកម្ល៉េះ។
នៅក្នុងទីក្រុង Dushanbe លោក Putin នឹងត្រូវបើកជំនួបជាមួយនឹងប្រធានាធិបតី Tajikistanលោក Emomali Rahmon
ព្រមទាំងមានជំនួបអាហារពេលល្ងាច ជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរផងដែរ។
គួរឲ្យដឹងដែរថាលោក Putin និងលោក Rahmon គឺបានជួបគ្នាម្តងហើយកាលពីខែមុន នៅពេលដែលមេដឹកនាំរូបនេះ បានបំពេញទស្សនកិច្ច និងក្លាយជាមេដឹកនាំបរទេសតែមួយគត់ នៅក្នុងព្រឹត្តិការណ៍ដើរក្បួននៅថ្ងៃបុណ្យជ័យជំនះ រុស្សីនាទីក្រុងមូស្គូកាលពីថ្ងៃទី៩ ខែឧសភា ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
