ព័ត៌មានអន្តរជាតិ

មេដឹកនាំ G-7 នឹងហាមឃាត់ ការនាំចូលមាសពីរុស្ស៊ី និងរួមគ្នាប្រឆាំង នឹងគំនិតផ្តួច ផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

មុយនិច ៖ ក្រុមមេដឹកនាំទាំង នៃប្រទេសសេដ្ឋកិច្ចទាំង៧ ហៅកាត់ថា G-7 កាលពីថ្ងៃអាទិត្យ មើល ទៅបានកំណត់ ដើម្បីរឹតបន្តឹងទណ្ឌកម្ម លើរុស្ស៊ី ជុំវិញសង្រ្គាមរបស់ខ្លួន លើអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានលើកឡើងថា ក្រុមនេះនឹងហាមឃាត់ ការនាំចូលមាសរបស់រុស្ស៊ី នៅក្នុងការបង្ហាញនៃការរួបរួមមួយ នៅពេលដែលវេទិការុករកលទ្ធផល កាន់តែទូលំទូលាយ នៃសង្រ្គាម ដែលអូសបន្លាយ ។

នៅក្នុងកិច្ចប្រជុំកំពូល រយៈពេល ៣ថ្ងៃ ដែលបានបើកកាលពីថ្ងៃអាទិត្យ នៅឯរមណីយដ្ឋានភ្នំ Schloss Elmau របស់អាល្លឺម៉ង់ មេដឹកនាំក៏បាន ដាក់ចេញនូវកម្មវិធី ហេដ្ឋារចនាសម្ព័ន្ធសកល ដែលនឹងទទួលបាននូវទឹកប្រាក់ចំនួន ៦០០ពាន់លានដុល្លារ នៅឆ្នាំ២០២៧ ដើម្បីប្រឆាំងនឹង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ។

G-7 បាន អនុវត្ត ទណ្ឌកម្ម ដ៏មានឥទ្ធិពល លើរុស្ស៊ី ដោយថ្កោលទោស យ៉ាងខ្លាំង ចំពោះការឈ្លានពានរបស់ ខ្លួន។ ឥទ្ធិពលនៃសង្រ្គាមឥឡូវនេះ នៅក្នុងខែទី៥ របស់ខ្លួនកំពុង ត្រូវបានទទួលរងកាន់តែខ្លាំង ជាមួយនឹងតម្លៃថាមពល និងទំនិញកើនឡើង ហើយការខ្វះខាតស្បៀង អាហារក្លាយជាបញ្ហាសំខាន់ សម្រាប់ប្រទេសមួយចំនួន ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់មិត្តរួមក្រុម G-7 របស់លោក ដែលតំណាងឱ្យចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា “យើងមិនគួរបន្ធូរបន្ថយទណ្ឌកម្ម របស់យើងនោះទេ លុះត្រាតែបញ្ហាជាមូលដ្ឋាន ត្រូវបានដោះស្រាយ – នោះគឺជាការឈ្លានពានរបស់រុស្ស៊ី” ។

លោក Kishida ត្រូវបាន ដកស្រង់សម្តីដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជប៉ុនម្នាក់ថា “ការរួបរួមរបស់ G-7 គឺចាំបាច់ មិនត្រឹមតែក្នុងការពង្រឹង ទណ្ឌកម្មប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការពារប្រជាជន ពីការកើនឡើងតម្លៃ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top