បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសតួគីដែលជាសមាជិក របស់អង្គការណាតូនោះ គឺបានបង្ហាញការគាំទ្រវិញ ហើយចំពោះការស្នើសុំក្លាយខ្លួន ជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែតខណៈដែលដំបូងឡើយ រដ្ឋាភិបាលអង់ការ៉ាគឺជា ប្រទេសតែមួយគត់ដែលប្រឆាំង។
តួគីបានបញ្ជាក់ច្បាស់ៗថា គាត់ពិតជាមានការខឹងសម្បារខ្លាំង ជាមួយនឹងប្រទេសទាំងពីរ ដែលកន្លងមកតែងតែបានផ្តល់ជម្រក ដល់ក្រុមភេវរកម្មខុសច្បាប់ របស់តួគីដូចជាជនឧទ្ទាម Kurd ជាដើមដែលវាបានធ្វើឲ្យប្រទេសទាំងពីរ មិនអាចចូលជាសមាជិក របស់ណាតូបានឡើយប្រសិនបើ គ្មានការចូលរួមគាំទ្រពីសំណាក់តួគី។
រុស្សីក៏ជាប្រទេសដែលបានប្រឆាំង ទៅនឹងការសម្រេចចិត្តណាមួយ ដែលអនុញ្ញាតិឲ្យប្រទេសទាំងពីរ អាចក្លាយជាសមាជិករបស់ណាតូផងដែរ ពីព្រោះយល់ឃើញថា វានឹងអាចបង្កើនកម្លាំងរបស់អង្គការណាតូ នៅលោកខាងលិច និងក៏ដូចជា បង្កើនកម្លាំងនៃសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងទៅនឹងប្រតិបត្តិការយោធា របស់ខ្លួននៅអ៊ុយក្រែនជាមិនខាន ៕
ប្រែសម្រួល៖ ស៊ុន លី