បរទេស៖ ប្រធានាធិបតី របស់អ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើការអំពាវនាវ កាលពីថ្ងៃពុធម្សិលមិញ ទៅកាន់អង្គការណាតូ ដែលដឹកនាំ ដោយអាមេរិក ក្នុងការបន្តគាំទ្រ ដល់ប្រទេសរបស់លោក ក្នុងពេលដែលជម្លោះ ដោយយោធា នៅតែកំពុងបន្តកើតឡើង បែបនេះ។
លោក Zelensky បានធ្វើការបញ្ជាក់ទៀតដែរថា ក្នុងករណីដែលរដ្ឋាភិបាលក្រុងគៀវ នឹងបរាជ័យ ចំពោះជម្លោះនេះ មានន័យថាសង្គ្រាម រវាងទីក្រុងមូស្គូជាមួយនឹងអឺរ៉ុបទាំងមូល នឹងត្រូវពន្យាពេល អូសបន្លាយ
ជាមិនខាន។
លោក Zelensky បានសង្កត់ធ្ងន់ថាបច្ចុប្បន្នអ៊ុយក្រែន ត្រូវការជំនួយថវិកា យ៉ាងហោចណាស់ ៥ពាន់លានដុល្លារ ពីណាតូ ដើម្បីយកទៅធ្វើការងារ លើទាំងកិច្ចការងារយោធា និងការងារហិរញ្ញវត្ថុ និងជាពិសេសបញ្ហា
ឱនភាព ដែលកំពុងកើតឡើង នៅក្នុងប្រទេស។
លោកប្រធានាធិបតី បានបញ្ជាក់បែបនេះថា៖ ជំនួយហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែន មានសារៈសំខាន់ ដែលហេតុដូចនេះ វាគឺមិនតិចជាងជំនួយ ជាអាវុធឡើយ។យើងត្រូវការ ៥ពាន់លានជារៀងរាល់ខែ ពីព្រោះថា នេះ ជា រឿង សំខាន់ ចាំបាច់ សម្រាប់ ការ ការពារទឹកដីរបស់យើងនិងជួយការពារព្រំដែនរបស់អ្នកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី