ព័ត៌មានជាតិ

ទឹកប្រាក់ជាង ១៣លានដុល្លារហើយ សប្បុរសជនបរិច្ចាគជូនរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា (Video)

ភ្នំពេញ៖ គិតមកត្រឹមម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ សប្បុរសជន បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជាមានចំនួន ១៣លាន ៥០ម៉ឺនដុល្លារ ។ នេះបើតាមការផ្សាយរបស់ហ្វេសប៊ុក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ។

សប្បុរសជនបរិច្ចាគថវិកា រួមមាន៖ ១៖ ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ , ២៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ , ៣៖ អ្នកឧកញ៉ា ពង់ ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ , ៤៖ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ , ៥៖ អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ , ៦៖ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ , ៧៖ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ , ៨៖ អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ , ៩៖ កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ , ១០៖ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ , ១១៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ , ១២៖ លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ , ១៣៖ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ , ១៤៖ អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ , ១៥៖ ឧកញ៉ា សុខ ឡេង ក្រុមហ៊ុន ស្រាបៀ Ganzberg បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ , ១៦៖ ក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ,និង១៧៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ១លានដុល្លារ ។

កាលពីថ្ងៃ១ កក្កដា ក្នុងពិធីលែងកូនត្រី នៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ អំពាវនាវសប្បុរសជនចូលរួម បំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីន នៅឆ្នាំ ២០២៥ ។ អ្វីសំខាន់ជាងនេះទៀត គឺការឈានទៅបញ្ចប់សោកនាដកម្ម លើប្រជាជនដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាឃាតករលាក់មុខ នៅសេសសល់លើទឹកដីកម្ពុជា ៕

To Top