ភ្នំពេញ៖ ក្នុងពិធីសម្ពោធយីហោ Tos Tenh សាខាទី ២ មានទីតាំងនៅ #៧៤ ផ្លូវ Polairs គម្រោងទី៧ ប៉េងហួតបឹងស្នោរ ហើយក៏ជាយីហោមួយ បង្កើតឡើងដោយស្នាដៃកូនខ្មែរ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដែលកម្មវិធីសម្ពោធមួយនេះ មានមនុស្សចូលរួមយ៉ាងច្រើនកុះករ ហើយក៏មានការស្ងើចសរសើរ ពីសំណាក់អតិថិជន ភ្ញៀវកិត្តិយស ដែលកូនខ្មែរអាចបង្កើតអ្វីមួយ ដែលជាស្នាដៃខ្លួនឯងពិតៗ មិនមានការថតចម្លងៗ យកម៉ូតពីបរទេសនោះទេ។
លោក លាង គឹមហេង ដែលជាម្ចាស់ហាងកាបូប Tos Tenh បាននិយាយទាំងទឹកមុខញញឹមថា ហាងមួយនេះគឺបង្កើតឡើង មានរយៈពេល ៥ឆ្នាំមកហើយ តែផ្ទុះខ្លាំងជាងគេ គឺក្នុងឆ្នាំថ្មីនេះឯង ហើយហាងមួយនេះ ក៏ជាសាខាទី២ផងដែរ ហើយកាបូប ដែលទទួលបានការគាំទ្រខ្លាំង ជាងគឺកាបូប ដែលធ្វើចេញពីផ្ការំដួល ដែលកាបូបនោះឈ្មោះកិន្នរ គឺតំណាងទៅលើនារីៗ ដែលស្រស់ស្អាតដូចជាអប្សរា ទេពអក្សរ ដែលឈ្មោះនេះ គឺជាឈ្មោះរបស់ខ្មែរយើង ហើយផ្ការំដួលនេះ ក៏ជាផ្កាតំណាងអោយជាតិយើងដែល ហើយលោក ក៏មានទស្សនៈមួយថា ចង់ថែរក្សាអ្វីដែលជារបស់ខ្មែរ ព្យាយាមច្នៃអ្វីដែលខ្មែរ មានយកមកដាក់លើកាបូប ដើម្បីបង្ហាញប្រាប់ថា យើងជាកូនខ្មែរមួយរូប ដែលអាចបង្កើតអ្វីមួយ ជារបស់ខ្លួនឯងផ្ទាល់បានផងដែរ ។
យុវវជនស្រស់សង្ហាម្នាក់នេះ បានបន្តទៀតថា កាបូបដែលមាននៅក្នុងហាង Tos Tenh គឺជាគំនិតច្នៃប្រឌិត របស់កូនខ្មែរពិតៗ ទាំងការឌីហ្សាញ ទាំងចេញម៉ូត និងការរចនា គឺចេញពីកូនខ្មែរពិតៗ ដែលគ្រាន់តែកុម្ម៉ង់ ការផលិតផលចេញ ពីរោងចក្រ បរទេស តែប៉ុណ្ណោះ។
ថៅកែហាង Tos Tenh ក៏បានលើកឡើងទៀតថា ដល់ពេលហើយ ដែលកូនខ្មែរគ្រប់រូប ចេះបង្កើតអ្វីដែលជា ស្នាដៃខ្លួនឯងផ្ទាល់ ហើយលោកក៏ជាមនុស្សម្នាក់ ដែលស្រលាញ់វប្បធម៌ខ្មែរ ហេតុនេះហើយ លោកក៏ចង់លើកស្ទួយ ស្នាដៃខ្មែរ ទើបលោកព្យាយាម រកអ្វីដែលថ្មីៗ ដើម្បីយកមកបង្កើត ជាស្នាដៃកូនខ្មែរ ដោយមិនមានការថតចម្លង ពីអ្នកណាម្នាក់នោះទេ។
ទន្ទឹមនឹងយីហោ Tos Tenh កាន់តែល្បីរន្ទឺ និងមានឈ្មោះ ល្បីយ៉ាងខ្លាំងលោកលាង គឹមហេងក៏មានដៃគូ សហការដ៏ល្អមួយ គឺលោក Hok Seng ដែលគាត់ក៏ជាដៃគូរកស៊ី នៅក្នុងយីហោ Tos Tenh ផងដែរ។ ហើយយុវជន ២ រូបនេះក៏តែងតែពិភាក្សាគ្នា ក្នុងការបង្កើតអ្វីមួយ ដែលថ្មីសំរាប់អតិថិជន ដែលធ្វើអោយអតិថិជន ស្គាល់យីហោ Tos Tenh យ៉ាងច្បាស់ និងទទួលបានការសរសើរ ការលើកទឹកចិត្ត ពីសំណាក់អតិថិជនដែរ ហើយនៅរយៈពេល ៣ ឆ្នាំទៀតលោកនឹងមាន ការលក់ហ្រ្វេនឆាយ នៅស្រុកខ្មែរ ជាពិសេសលោកនឹងព្យាយាម នាំនៅអ្វីដែលថ្មី មកកាន់អតិថិជនទាំងអស់គ្នា។
ជាចុងក្រោយ យុវជនទាំង ២ នេះក៏បានអរគុណ ទៅកាន់អតិថិជនថា “ បើគ្មានអតិថិជនពួកខ្ញុំទាំង ២ នាក់ក៏គ្មានថ្ងៃនេះដែល អរគុណសំរាប់ការគាំទ្រ អរគុណសំរាប់ការជឿទុកចិត្ត នៅលើយីហោមួយនេះ អរគុណសំរាប់ការគាំទ្រ យ៉ាងពេញទំហឹង នៅស្នាដៃកូនខ្មែរ ហើយក៏ជូនពរ អោយអតិថិជនគ្រប់គ្នា មានសំណាងល្អ សុខភាពល្អ ជាពិសេសសង្ឃឹមថា ទៅថ្ងៃខាងមុខអតិថិជន នឹងនៅតែគ្រាំទ្រ នៅយីហោ Tos Tenh ដែលជាយីហោមួយបង្កើតឡើង ដោយស្នាដៃកូនខ្មែរពិតៗ។ ជាពិសេសលោកក៏ផ្តាំផ្ញើ អរគុណទៅក្រុមការងារ Tos Tenh ទាំងអស់ដែលបាន យកចិត្តទុកដាក់នឹងការងារ ហើយខំខិតប្រឹងប្រែង ធ្វើកាទាំងយប់ទាំងថ្ងៃ នឹងតែងតែចេះយោគយល់ នឹងចេះស្រលាញ់គ្នា ដូចបងប្អូនបង្កើតផងដែរ។
គួរបញ្ជាក់ថា Tos Tenh មានសាខាទី១ សំណង់១២ ផ្លូវ២៦១ ផ្ទះលេខ ៤៥ និងសាខាទី២ #៧៤ ផ្លូវ Polaris គម្រោងទី៧ ប៉េងហួតបឹងស្នោរ ។ ទំនាក់ទនងព័ត៌មានបន្ថែម៖ ០១០ ៧៧៧ ០២៦ ៕ Facebook Page៖ https://www.facebook.com/TosTenh/