បរទេស៖ ទីបំផុតកំពូលមហាសេដ្ឋីលោក Elon Musk បានសម្រេចចិត្តក្នុងការលុបចោល នូវកិច្ចចរចាទិញយក បណ្តាញសង្គម Twitter ដែលកន្លងមកលោកធ្លាប់បានសន្យាថា នឹងចំណាយលុយ ដល់ទៅ៤៤ពាន់លានដុល្លារ សម្រាប់តម្លៃរបស់ក្រុមហ៊ុនយក្សមួយនេះ។
កាលប្រកាសដែលធ្វើឡើង កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក Musk បានថែមទាំងបញ្ជាក់និងចោទប្រកាន់ទៀតដែរថា ក្រុមហ៊ុនបានធ្វើការបំពានទៅនឹង បទប្បញ្ញត្តិជាច្រើន ដែលមាននៅក្នុង
កិច្ចព្រមព្រៀង ដែលគ្រោងធ្វើឡើង រវាងភាគីទាំងពីរ។
នៅក្នុងកិច្ចព្រមព្រៀង កាលពីថ្ងៃទី២៥ខែមេសា Twitter គឺមានកាតព្វកិច្ចក្នុងការផ្តល់ ឲ្យទៅលោក Musk នូវទិន្នន័យដែលលោកបានទាមទារ ដើម្បីអាចឲ្យក្រុមការងារ របស់ខ្លួនធ្វើការពិនិត្យ
វាស់វែងអំពីប្រតិបត្តិការ គ្រប់គ្រប់គណនេយ្យ ពីខាងក្នុងរបស់ក្រុមហ៊ុន។
លោក Musk ធ្លាប់បានហៅព័ត៌មានទាំងនេះ ថាគឺជាសារៈសំខាន់ ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងផែនការទិញលក់ព្រមទាំងផែនការ ក្នុងការផ្លាស់ប្តូរការគ្រប់គ្រងផងដែរ ប៉ុន្តែមកដល់ពេលនេះ Twitter
មិនបានធ្វើតាមការចង់បាន របស់លោក Musk ឡើយ៕
ប្រែសម្រួល៖ស៊ុនលី