តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អ្នកនាំពាក្យរបស់អង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមការទាញយក សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយពីរោងចក្រចម្រាញ់ Fordow នៅកណ្តាលប្រទេសអ៊ីរ៉ង់។
លោក Behrouz Kamalvandi បានប្រាប់ទូរទស្សន៍ IRIB TV នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសៅរ៍ថា “សារធាតុអ៊ុយរ៉ាញ៉ូម ដែលសំបូរទៅដោយ ២០ភាគរយត្រូវបានស្រង់ចេញ ពីខ្សែសង្វាក់ថ្មីនៃ centrifuges ដែលត្រូវបានដំឡើង និងបញ្ចូលជាមួយឧស្ម័ន នៅក្នុងរោងចក្រ Fordow កាលពីពីរសប្តាហ៍មុន” ។
លោកបានលើកឡើងថា “ការទាញយកផលិតផល ២០ភាគរយ កាលពីម្សិលមិញរបស់អ៊ីរ៉ង់ពីខ្សែសង្វាក់នេះ គឺជាផ្នែកបច្ចេកទេសចុងក្រោយ នៃសកម្មភាព ដែលបានប្រកាសពីមុន ដែលទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) ត្រូវបានជូនដំណឹងមុននេះ ហើយត្រូវបានផ្ទៀងផ្ទាត់ នាពេលថ្មីៗនេះ” ។
អ្នកនាំពាក្យបានកត់សម្គាល់ថា សកម្មភាព AEOI ត្រូវបានអនុវត្តស្របតាមការអនុវត្ត កាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ក្នុងការបាញ់បង្ហោះ និងផ្តល់ឧស្ម័នអ៊ុយរ៉ាញ៉ូមដល់ ១០០០ IR-6 centrifuges នេះបើយោងតាមរបាយការណ៍។
នេះជាលើកទីមួយហើយដែល IR-6 centrifuges ជំនាន់ទី៣ របស់អ៊ីរ៉ង់ និងឧបករណ៍ចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមទំនើបបំផុត ត្រូវបានដាក់ឱ្យប្រើប្រាស់៕ ប្រែសម្រួល ឈូក បូរ៉ា