ព័ត៌មានអន្តរជាតិ

Update៖ អនុប្រធានាធិបតី កោះតៃវ៉ាន់ បំពេញទស្សនកិច្ច ដ៏កម្រទៅកាន់ជប៉ុន ដើម្បីចូលរួមគោរព វិញ្ញាណក្ខន្តលោក អាបេ

តូក្យូ/តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា លោក William Lai អនុប្រធានាធិបតី បានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុត របស់កោះតៃវ៉ាន់ដែលមកបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ក្នុងរយៈពេល៥ទសវត្សរ៍ ខណៈដែលលោកបានធ្វើដំណើរកម្សាន្ត ឯកជនទៅកាន់ទីក្រុងតូក្យូ ដើម្បីគោរពកាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ កាលពីពេលថ្មីៗនេះ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ ។

មន្ត្រីក្រសួងការបរទេសជប៉ុនម្នាក់ បានឲ្យដឹងថា មន្ត្រីក្រសួងបានដឹងហើយថា លោក Lai ស្ថិតនៅក្នុងប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ច ឯកជនមួយ ដើម្បីគោរពវិញ្ញាណក្ខន្ធ របស់លោកបន្ទាប់ពីលោក Abe ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសុក្រ ។

មន្ត្រីរូបនេះបានបដិសេធ មិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ រួមទាំងរយៈពេលដែលលោក Lai នឹងនៅក្នុងប្រទេសជប៉ុន ។

“យើងដឹងថា បុគ្គលនេះប្រហែលជានៅតែនៅក្នុងប្រទេសជប៉ុន ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចឯកជនមួយដើម្បីគោរពក្នុងនាមជាមិត្តរបស់ Abe” ។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយថា ខ្លួនមិនមានការអត្ថាធិប្បាយទេ ប៉ុន្តែបានកត់សម្គាល់ថា Lai គឺជា “មិត្តជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំ” របស់ Abe និងគ្រួសាររបស់គាត់។

ក្រសួងការបរទេសកោះតៃវ៉ាន់បានឲ្យដឹងថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើ “កាលវិភាគផ្ទាល់ខ្លួន” របស់លោក Lai ទេ។ ក្រសួងមិនបានបញ្ជាក់លម្អិតនោះទេ ។

ទីភ្នាក់ងារសារព័ត៌មាន កណ្តាល របស់កោះតៃវ៉ាន់បានឲ្យដឹងថា លោក Lai គឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលបានទៅបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់តាំងពីទីក្រុងតូក្យូ បានផ្តាច់ទំនាក់ទំនង ជាផ្លូវការជាមួយទីក្រុងតៃប៉ិ ក្នុងឆ្នាំ១៩៧២ និងបានបង្រួបបង្រួម ទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង ៕
ដោយ៖ ម៉ៅ បុប្ផាមករា

To Top