ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ច អាមេរិក ទំនងជាធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ច រហូតដល់ជាង ៥០ភាគរយ

វ៉ាស៊ីនតោន៖ CNBC បានរាយការណ៍ឲ្យដឹងថា ហាងឆេងនៃសេដ្ឋកិច្ចអាមេរិក ដែលធ្លាក់ចូលទៅក្នុងវិបត្តិ សេដ្ឋកិច្ចនៅឆ្នាំក្រោយ គឺធំជាង ៥០ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

CNBC ដកស្រង់សម្តីលោក Richard Kelly ប្រធានយុទ្ធសាស្រ្តសកលនៅ TD Securities បានឲ្យដឹងថា “សេដ្ឋកិច្ចអាមេរិក អាចធ្លាក់ចូលទៅក្នុងវិបត្តិ បច្ចេកទេស ដែលកំណត់ថា ជាត្រីមាសជាប់គ្នា នៃកំណើនអវិជ្ជមាន ភ្លាមៗនៅចុងបញ្ចប់ នៃត្រីមាសទីពីរនៃឆ្នាំ២០២២” ។

លោក Kelly បានលើកឡើងថា ការកើនឡើងតម្លៃឧស្ម័ន រួមបញ្ចូលគ្នា ជាមួយនឹង Federal Reserve និងការធ្លាក់ចុះសេដ្ឋកិច្ចជាទូទៅ ស្ថិតក្នុងចំណោមហានិភ័យត្រីភាគី ដែលប្រឈមមុខនឹងសេដ្ឋកិច្ចដ៏ធំបំផុត របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top