ព័ត៌មានអន្តរជាតិ

Harvard ចេញនូវសំណើ រ៉ាឌីកាល់មួយ ដើម្បីសម្របសម្រួល លទ្ធិប្រជាធិបតេយ្យ របស់អាមេរិក ដែលបាក់បែក

អាមេរិក៖ សាកលវិទ្យាល័យហាវឺដ “Harvard” ចេញផ្សាយសំណើរ៉ាឌីកាល់ ដើម្បីសម្របសម្រួល លទ្ធិប្រជាធិបតេយ្យ របស់អាមេរិក ដែលបែងចែក វ៉ាស៊ីនតោនឌីស៊ី បញ្ជូលរដ្ឋថ្មីចំនួន១២៧ បន្ថែមសំឡេងគាំទ្រ គ្រប់គ្រាន់នៅក្នុងសភា ដើម្បីសរសេររដ្ឋធម្មនុញ្ញ ឡើងវិញ និងលុបបំបាត់ច្បាប់ មហាវិទ្យាល័យបោះឆ្នោត បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា សភាចាំបាច់ត្រូវអនុម័តច្បាប់ កាត់បន្ថយទំហំ នៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី គ្រាន់តែអគារសហព័ន្ធស្នូល២-២ និងប្រកាសសង្កាត់ចំនួន ១២៧ របស់ខ្លួនជារដ្ឋ។ រដ្ឋថ្មីទាំងនេះនឹងបន្ថែមសំឡេគាំទ្រ គ្រប់គ្រាន់សម្រាប់សភា ដើម្បីសរសេររដ្ឋធម្មនុញ្ញ ឡើងវិញ តាមរបៀបមួយ ដែលរាល់ការបោះឆ្នោតទាំងអស់ ស្មើគ្នាដោយផ្តល់សច្ចាប័ន លើវិសោធនកម្មចំនួន៤ ។

ផែនការនេះតម្រូវ ឲ្យមានតំណាងស្មើគ្នា ទាំងនៅក្នុងព្រឹទ្ធសភា និងសភាដោយជំនួស មហាវិទ្យាល័យបោះឆ្នោត ដោយការបោះឆ្នោត ដែលមានប្រជាប្រិយ និងការកែប្រែ “ ដំណើរការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញធានាថា កំណែទម្រង់នាពេលអនាគត ត្រូវបានផ្តល់សច្ចាប័ន ដោយរដ្ឋដែលតំណាង ឲ្យជនជាតិអាមេរិកាំងភាគច្រើន។

អ្នកនិពន្ធនៃសំណើនេះ ស្នើឲ្យបែងចែក D.C. នៅក្នុងរដ្ឋ ពីព្រោះវាជាតំបន់តែមួយគត់ នៅសហរដ្ឋអាមេរិក អាចធ្វើវាដោយស្របច្បាប់ ហើយរាល់អនុភាគនីមួយៗ បានបោះឆ្នោតយ៉ាងច្រើន លើសលប់សម្រាប់ គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ។ យោងទៅតាមអ្នកសរសេរអនាមិកថា គណបក្សកុម្មុយនិស្ត ប្រជាធិបតេយ្យ នៅក្នុងសភាអាចមានទំនុកចិត្តថា រដ្ឋថ្មីដែលបានបង្កើត នៅក្នុងស្រុកនឹងជ្រើសរើស គណៈប្រតិភូដែលមានគំនិតដូចគ្នា ទៅសភា៕ ដោយ៖លី ភីលីព

To Top