កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយា ប្រធានសមាគមនារី ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយមន្ត្រីអង្គភាពមន្ទីរ ស្ថាប័នជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ នេះ បាននាំយកទេយ្យវត្ថុ និងទៀនវស្សា ប្រគេនព្រះសង្ឃចំនួន ៤ វត្ត ក្នុងក្រុងកំពង់ចាម ។
តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាមឱ្យដឹងថា វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម មាន ១ វត្តខេមវន្តបឹងស្នាយ, ២ វត្តបុទមរតនដីដុះ , ៣ វត្តជោតនារាមបឹងកុក , ៤ វត្តសុទស្សនារាមជ្រោយថ្ម ។ ជាមួយគ្នានេះ គ្រឿងឧបភោគបរិភោគ ដែលបានប្រគេនជូនព្រះសង្ឃក្នុងមួយវត្តទទួលបាន ទៀនក្បាច់១គូ , អង្គរ ១០០ គីឡូក្រាម , ទឹកសុទ្ធ៥កេស , ទឹកក្រូច៥កេស , ត្រីខកំប៉ុង ១កេសធំ , ទឹកស៊ីអ៊ីវ៥យូ , ទឹកត្រី៥យូ , មី១កេសធំ , ទឹកដោះគោខាប់ ១កេសធំ , ស្ករស ៥ គីឡូ , តែ ៥ គីឡូ និងថវិកា ចំនួន ជាង៤លានរៀល ៕