ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ រំលឹកពីប្រវត្តិ ដែលមិនអាចបំភ្លេចបាន

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហោះសាររំលឹកពីប្រវត្តិ ដែលសម្ដេចមិនអាចបំភ្លេចបាន កាលពី៥៧ឆ្នាំមុន “១៧ កក្កដា ១៩៦៥ -១៧ កក្កដា ២០២២” ដែលពួកកងជីវពល និងប៉ូលិស ប៉ុនប៉ងសម្លាប់សម្ដេចតែមិនបានសម្រេច។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃទី១៧នេះ ខ្ញុំនៅចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយ កាលពី៥៧ឆ្នាំមុន “១៧ កក្កដា ១៩៦៥ -១៧ កក្កដា ២០២២” ដែលពួកកងជីវពល និងប៉ូលីសចាប់ខ្លួនខ្ញុំ “ទៀ សង្វាន” ទៅសម្លាប់ចោល ប៉ុន្តែដោយសារ “ទឹកដោះម្តាយថ្លៃ” រួមជាមួយគុណព្រះភិរុណបង្អុរខ្លាំង បានធ្វើឱ្យរូបខ្ញុំគេចផុតពីការសម្លាប់ និងមានជីវិតរស់នៅ រហូតមកដល់បច្ចុប្បន្ន “ទៀ បាញ់” មានន័យថា សំណាងមួយក្នុងមួយលានគ្រោះថ្នាក់។

សម្ដេចបញ្ជាក់ថា «ក្នុងមួយជីវិតខ្ញុំនេះ តាំងពីវ័យកុមារ រហូតដល់ធំដឹងក្តី ខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងផ្គរ ភ្នក់ភ្លើងសង្គ្រាម និងបទពិសោធន៍ការងារ ស្មុគស្មាញជាច្រើនជំនាន់មកហើយ “ទម្រាំមានថ្ងៃនេះ”»៕

To Top