ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធាអាមេរិក បង្ហាញទំនុកចិត្ តទាំងស្រុង ក្នុងសមត្ថភាព ការពារមីស៊ីល កូរ៉េខាងជើងថ្មី

បរទេស៖ អនុប្រធាន នៃអគ្គលេខាធិការចម្រុះ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា លោកមានជំនឿទុកចិត្ត ១០០ភាគរយ ក្នុងសមត្ថភាពសហរដ្ឋអាមេរិក ការពារខ្លួន ពីមីស៊ីលថ្មី របស់ប្រទេសកូរ៉េខាងជើង។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា នាយឧត្តមសេនីយ៍ កងទ័ពអាកាសអាមេរិក លោក John Hyten បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងអំឡុង សិក្ខាសាលាមួយ នៅមជ្ឈមណ្ឌលសិក្សា យុទ្ធសាស្ត្រអន្តរជាតិ ដោយលោកបានបង្ហាញថា ប្រទេសកូរ៉េខាងជើង ទើបបានបោះជំហាន យ៉ាងសំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍ មីស៊ីលរបស់ខ្លួន។

នៅក្នុងពេលជាមួយនេះដែរ លោកអនុប្រធាន​ អគ្គសេនាធិការចម្រុះ សហរដ្ឋអាមេរិករូបនេះ ក៏បានមានប្រសាសន៍ ប្រាប់ផងដែរថា ប្រទេសកូរ៉េខាងជើង ទើបបានអភិវឌ្ឍកម្មវិធី មីស៊ីលផ្លោងមួយ ដែលអាចគម្រាមកំហែង ដល់សហរដ្ឋអាមេរិក បើទោះជាវាជាប្រទេសមួយ ក្នុងចំណោមប្រទេសដ៏ក្រីក្របំផុត លើពិភពលោកក៏ដោយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top