ព័ត៌មានអន្តរជាតិ

អឺរ៉ុប សម្រុកផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន កើនឡើងដល់ជាង ២៥០០លានដុល្លារ

បរទេស៖ប្រធានក្រុមប្រឹក្សា របស់សហភាពអឺរ៉ុប លោក Charles Michel បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហភាពអឺរ៉ុបបានព្រមព្រៀងរួចរាល់ហើយ ក្នុងការបន្ថែមជំនួយ ជាយោធាប្រមាណជា ៥០០លានដុល្លារទៀត ទៅឲ្យអ៊ុយក្រែន។

កញ្ចប់ជំនួយលើកទី៥នេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យជំនួយជាយោធា ពីសហភាពអឺរ៉ុប ទៅឲ្យអ៊ុយក្រែន នឹងមានការកើនឡើង សរុបទៅដល់២៥០០០លានដុល្លារ ហើយ។

ជាការឆ្លើយតបក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន បានសំដែងការស្វាគមន៍យ៉ាងងខ្លាំង ចំពោះការប្រកាសនេះ ហើយបានពណ៍ថា វាថាគឺជាជំហានដ៏សំខាន់ ក្នុងការពង្រឹងសន្តិសុខ នៅទូទាំងប្លុកអឺរ៉ុបទាំងមូល។

ក្នុងពេលជាមួយគ្នានេះ រុស្សីនៅតែបានបន្តធ្វើការព្រមាន ទៅលើអឺរ៉ុបអាមេរិកអង់គ្លេស និងសម្ព័ន្ធមិត្ត ម្តងហើយម្តងទៀត ថាការផ្គត់ផ្គង់ អាវុធទៅឲ្យអ៊ុយក្រែន គឺបានត្រឹមតែនឹងធ្វើឲ្យសង្គ្រាម នៅអ៊ុយក្រែន នឹងអូសបន្លាយកាន់តែយូរទៀត ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top