ព័ត៌មានជាតិ

សមត្ថកិច្ច ហៅតួសម្តែង៣នាក់ ក្នុងរឿង “វិប្បដិសារី” ដែលនិយាយ អាសអាភាស មកសុំទោសជាសាធារណៈ

ភ្នំពេញ ៖ ការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើការកោះហៅបុគ្គល៣នាក់ ជាតួសម្តែងនិង ដឹកនាំក្នុងឃ្លីវិដេអូខ្លី ក្នុងរឿង “វិប្បដិសារី” ដែលនិយាយអាសអាភាស (ពីការរួមភេទ) ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ: នូវកំហុសរបស់ខ្លួន ។ នេះបើតាមស្នងការ នគរបាលរាជធានីភ្នំពេញ ។

កាលពីថ្ងៃ២៣ កក្កដា គណនីផេកហ្វេសប៊ុកមួយ ដែលមានឈ្មោះ Kaa Offical បានផុសឃ្លីបវីដេអូចំណងជើងថា “វិប្បដិសារី” នៅលើសណ្តាញ សង្គមហ្វេសបុក ទាក់ទងទៅនឹង សកម្មភាពបុរស២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេជន៍ អសីលធម៌ អាសអាភាស ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សីលធម៌សង្គម ហើយក៏មានការផ្ទះប្រតិកម្ម ពីសំណាក់អ្នកប្រើប្រាស់ បណ្តាញសង្គម ។

បុគ្កលទាំង៣នាក់រួមមាន៖
១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង)
២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បៈករ
៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក៕

To Top