ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រការអនុម័ត វិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ដោយសំឡេងគាំទ្រ១០៥សំឡេង ។
គណបក្សនេះ បានកត់សំគាល់ថា ការធ្វើវិសោធនកម្មនេះ ដើម្បីការពារប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែសភានិយម និងការពង្រឹងបន្ថែម នូវលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន ដែលមានប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងម្ចាស់អំណាចដូចសព្វថ្ងៃ ៕