ព័ត៌មានអន្តរជាតិ

លោក Zelensky ព្យាករណ៍ពេលវេលាចុងបញ្ចប់ នៃជម្លោះនៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃពុធម្សិលមិញ បានធ្វើការលើកឡើង និងសន្យាថា ការប្រយុទ្ធរបស់អ៊ុយក្រែន នឹងធ្វើឡើងរហូតដល់ពេល ដែលអ៊ុយក្រែនអាចដណ្តើមបានទឹកដី Crimea ត្រឡប់ពីការគ្រប់គ្រងរបស់រុស្សីវិញ។

លោក Zelensky បានបន្តបែបនេះថា៖ សង្គ្រាមរបស់រុស្សីប្រឆាំងអ៊ុយក្រែន និងប្រឆាំងទៅនឹងប្លុកអឺរ៉ុប ទាំងមូលបានចាប់ផ្តើមឡើង ពីចំណុចតំបន់ Crimea ដូចនេះវាគួរតែត្រូវបានបញ្ចប់ទៅវិញ នៅក្នុងតំបន់នេះដូចគ្នា និងដោយទទួលបាននូវ សេរីភាពមកឲ្យតំបន់នេះឡើងវិញ។

លោកប្រធានាធិបតី បញ្ជាក់បែបនេះថាទៀតថា៖ Crimea គឺជាទឹកដីរបស់អ៊ុយក្រែន ហើយពួកយើងនឹងមិនចុះចាញ់ឡើយ ក្នុងការប្រយុទ្ធដណ្តើមយកវាមកវិញ។ មិនអាចមានសន្តិភាព ឡើយនៅក្នុងតំបន់ឈូងសមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេ ប្រសិនបើរុស្សីនៅតែអាចប្រើប្រាស់ ឧបទ្វីបនេះដើម្បីធ្វើជា មូលដ្ឋានទ័ពរបស់ខ្លួននោះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top