ព័ត៌មានជាតិ

ស្ថានតំណាង ពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2022” នៅផ្សារទំនើបភួពុយ ក្រុងបាត់ដំបង

ភ្នំពេញ ៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2022” នៅផ្សារទំនើបភួពុយ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែ ខែសីហា ឆ្នាំ ២០២២ ពីម៉ោង១០ព្រឹក ដល់ម៉ោង ១០យប់ ជាមួយការប្រគុំតន្ត្រី ដែលចូលរួមដោយតារាចម្រៀងល្បីៗ។

លោក លោកស្រីអាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទ ក្នុងតម្លៃសមរម្យ ដែលមានគុណភាពល្អ ។ ទំនិញថៃ បញ្ចុះតម្លៃ ជួយសម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យទទួល បានផលិតផលល្អ និងមានគុណភាព ។

សូមអញ្ជើញចូលរួមទស្សនា ពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2022” ដោយសេរី និងរីករាយទស្សនា ជាមួយការប្រគុំតន្ត្រី ដែលចូលរួមដោយតារាចម្រៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសមានការចាប់រង្វាន់ ជូនដល់អតិថិជនជារៀងរាល់ថ្ងៃទៀតផង ៕

To Top