ព័ត៌មានអន្តរជាតិ

Update៖ ថ្ងៃនេះ អ៊ុយក្រែន ប្រារព្វខួបឯករាជ្យលើកទី ៣១ឆ្នាំ នៃការរំដោះបានទឹកដី គ្រប់គ្រងដោយសូវៀត

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា ប្រជាជនអ៊ុយក្រែននៅថ្ងៃពុធនេះ បានប្រារព្ធខួបលើកទី៣១ឆ្នាំ ចាប់តាំងពីពួកគេបានរំដោះខ្លួន ចេញពីរបបដឹកនាំដោយសហភាពសូវៀត ដែលគ្រប់គ្រងដោយរុស្ស៊ី នៅក្នុងអ្វីដែលប្រាកដថា ជាថ្ងៃនៃការចុះចាញ់ ប៉ុន្តែការប្រារព្ធពិធីដ៏រឹងចចេស ត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាច នៃការវាយប្រហារដោយ មីស៊ីលពីរុស្ស៊ីជាថ្មី ។

ទិវាបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន ដែលប្រព្រឹត្តទៅរយៈពេល ៦ខែ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំនេះ មានសារសំខាន់សម្រាប់ ប្រជាជនអ៊ុយក្រែន ដែលបានប្តេជ្ញាចិត្តមិនចុះញ៉មស្ថិតក្រោម នឹមត្រួតត្រារបស់ទីក្រុងម៉ូស្គូ ឡើយ ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានកាលពីល្ងាចថ្ងៃអង្គារអំពីលទ្ធភាពនៃ “ការញុះញង់របស់រុស្ស៊ី ដែលគួរឱ្យស្អប់ខ្ពើម” និង “ការវាយប្រហារយ៉ាងឃោរឃៅ” ដោយទីក្រុងម៉ូស្គូ ដើម្បីទម្លាក់អ្វីដែលគាត់បានថ្លែងថា ជាថ្ងៃដ៏សំខាន់សម្រាប់ប្រជាជនអ៊ុយក្រែ នទាំងអស់គ្នា ។

ក្រុមមន្ត្រីបានហាមឃាត់ការ ប្រមូលផ្តុំជាសាធារណៈនៅក្នុងរដ្ឋធានី គៀវ និងបានដាក់បម្រាមគោចរ យ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុង Kharkiv ភាគខាងកើត ដែលបានទទួលរងនូវការបាញ់ផ្លោងជាច្រើន ខែនៅលើតំបន់ជួរមុខ ។ មន្ត្រីរដ្ឋាភិបាលជាច្រើនត្រូវបាន បញ្ជាឱ្យធ្វើការពីផ្ទះ ។

គួរបញ្ជាក់ថា អ៊ុយក្រែន បានផ្តាច់ខ្លួនពីសហភាពសូវៀត ក្នុងខែសីហា ឆ្នាំ១៩៩១ បន្ទាប់ពីការបរាជ័យនៅក្នុងទីក្រុងម៉ូស្គូ ហើយប្រជាជនអ៊ុយក្រែនភាគច្រើន លើសលប់បានបោះឆ្នោត ប្រជាមតិដើម្បីប្រកាសឯករាជ្យ ។

លោក Zelenskyy មិនបានបង្ហាញពីរបៀបដែល រដ្ឋាភិបាលនឹងប្រារព្ធពិធីបុណ្យសាធារណៈ ដែលជាថ្ងៃដ៏សំខាន់បំផុតមួយ របស់អ៊ុយក្រែនសម្រាប់ហេតុផល សន្តិសុខសាធារណៈ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា វានឹងធ្វើ ។

អ៊ុយក្រែនបានដាក់គ្រោងឆ្អឹងរថក្រោះ និងរថពាសដែករុស្ស៊ីដែលឆេះអស់ ដូចជាពានរង្វាន់សង្រ្គាម នៅកណ្តាលទីក្រុង គៀវ ក្នុងការបង្ហាញការតស៊ូ នៅមុនថ្ងៃបុណ្យជាតិ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top