ព័ត៌មានជាតិ

សម្ដេចតេជោ នឹងបង្ហើបពីការព្រមព្រៀងជាសម្ងាត់ ជាមួយសម្ដេច សីហនុ នៅហ្សាកាតា កាលពីឆ្នាំ ១៩៩១

ភ្នំពេញ៖ អមជាមួយនឹងរូបថតមួយសន្លឹក នៅក្នុងអំឡុងពេល កិច្ចព្រមព្រៀងប៉ារីស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សម្ដេចតេជោ នឹងប្រាប់ពីការព្រមព្រៀងជាសម្ងាត់ ជាមួយសម្ដេច សីហនុ នៅហ្សាកាតា កាលពីឆ្នាំ ១៩៩១ នៅពេល វេលាសមស្រប។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់ សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ ជំនួបសម្ងាត់ រវាងសម្តេចឪ ជាមួយខ្ញុំនៅ ហ្សាកាតា ថ្ងៃ២និងថ្ងៃ៤មិថុនា ១៩៩១ ដែលបានព្រមព្រៀងគ្នា ជាសម្ងាត់បាននាំមកនៅ ការជំរុញល្បឿន នៃការស្វែងដំណោះ ស្រាយនយោបាយ នៅកម្ពុជាតាមរយៈ កិច្ចព្រមព្រៀងប៉ារីស»។

សម្ដេចគួសបញ្ជាក់ថា «ខ្ញុំនឹងជំរាបជូនអំពីការ ព្រមព្រៀងជាសម្ងាត់ នោះនៅពេល វេលាសមស្រប»៕

To Top