កាលពីប៉ុន្មានឆ្នាំមុន លោក Du Yuansheng អនុប្រធានគណៈកម្មាការ សភាប្រឹក្សានយោបាយ ប្រជាជនខេត្ត Fujian បានរកឃើញវិក្កយបត្រ ចាស់មួយសន្លឹកចេញ កាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ១៩៩៥ ដែលមានអាសយដ្ឋាន “លេខ៨-៤០១ ភូមិថ្មី Jianhua” ។ នៅពេលដែលគាត់យកមកឱ្យលោក Chen Chengmao ដែលជាមិត្តរបស់គាត់មើល លោកChen Chengmao រំភើបក្រៃលែង ហើយបានរំលឹកពីរឿងរ៉ាវ នៃវិក្កយបត្រនេះ ។
នៅឆ្នាំ ១៩៩៥ លោក Xi Jinping លេខាគណៈកម្មាការបក្សក្រុង Fuzhou បានស្នាក់នៅក្នុងផ្ទះរដ្ឋដែលអង្គភាព របស់លោករៀបចំឱ្យស្នាក់នៅ។ មានថ្ងៃមួយពេលគាត់ បើកទូរទស្សន៍ ឃើញថាទូរទស្សន៍ លែងចេញរូប ទើបគាត់ឱ្យលេខាលោកChen Chengmao ហៅអ្នកបច្ចេកទេស របស់ស្ថានីយ៍ទូរទស្សន៍ មកជួយជួសជុល ហើយគូសបញ្ជាក់ថា ត្រូវបង់សេវ៉ាតាមតម្លៃ ។ មិនយូរប៉ុន្មាន ទូរទស្សន៍ត្រូវបានជួសជុលរួចហើយ លោក Chen Chengmao បានសួរជាងថា “តើត្រូវបង់ប៉ុន្មាន” លោក Du Yuansheng ដែលធ្វើការនៅស្ថានីយទូរទស្សន៍ នៅពេលនោះ បាននិយាយថា ជួសជុលទូរទស្សន៍នៅក្នុង លំនៅដ្ឋានរដ្ឋមិនបង់ថ្លៃទេ ។
បើស្តាប់ទៅ ហាក់ដូចជាគ្មានបញ្ហាអ្វីទេ ប៉ុន្តែនៅពេលដែលលោក Chen Chengmao រាយការណ៍រឿងនេះទៅលោក Xi Jinpingតាមការពិត គាត់ត្រូវបានលោក Xi Jinpingស្តីបន្ទោស ហើយលោកបាននិយាយថា “ទេ ទូរទស្សន៍របស់ផ្ទះខ្ញុំខូច ច្បាស់ជាខ្ញុំត្រូវចេញថ្លៃ ជួសជុលហើយ។” លោក Xi Jinping គាត់បានរិះគន់លោក Chen Chengmao ថាមិនបានធ្វើការឱ្យម៉ត់ចត់ ហើយបានសុំឱ្យគាត់ទៅបង់លុយនៅថ្ងៃបន្ទាប់ ។
ដើម្បីមានភស្តុតាងបញ្ជាក់ថាបង់លុយរួច លោក Xi Jinping ផ្ដែផ្ដាំឱ្យចេញវិក្កយបត្រមួយយកមកវិញ ហើយសរសេរដាក់ឈ្មោះរបស់លោកស្រី Peng Liyuanដែលជាភរិយារបស់លោក។ ថ្លៃជួសជុលសរុប ៥០យាន់ នឹងត្រូវកាត់ចេញពីប្រាក់ខែប្រចាំខែរបស់លោក Xi Jinping ។ លោកChen Chengmao បាននិយាយដោយលាន់មាត់ថា៖ «ថ្លៃជួសជុលមិនថោកទេនៅពេលនោះ ប៉ុន្តែលោកគាត់មានអាកប្បកិរិយា យ៉ាងមុតមាំ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចំពោះខ្លួនគាត់»។របស់រដ្ឋជារបស់រដ្ឋ របស់ឯកជនជារបស់ឯកជន លោកXi Jinpingបែងចែកយ៉ាងច្បាស់លាស់ តាំងពីលោកចូលបម្រើការ ជូនរដ្ឋមកម្ល៉េះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន