ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន កំពុងជួបគ្រោះទឹកជំនន់ មិននឹកស្មានដល់ ដែលបានលេចស្ទើរ ១ភាគ៣ផ្ទៃប្រទេស

បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន Sherry Rehman បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញ ទាំងគួរឲ្យព្រួយបារម្ភថា ប្រទេសប៉ាគីស្ថាន គឺកំពុងជួបគ្រោះទឹកជំនន់ ដ៏អាក្រក់មួយ ដែលមិនអាច ស្រម៉ៃបានឡើយ។

រដ្ឋមន្ត្រីរូបនេះបានអះអាងថា ១ភាគ៣ នៃផ្ទៃប្រទេស នឹងលេចបាត់ក្រោមទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង លើកនេះ។លោកស្រី បានបន្តបែបនេះថា៖ វានឹងក្លាយទៅជាសមុទ្រ ដ៏ធំមួយគ្មានដីស្ងួត
សម្រាប់ទាញយកទឹកស្អាត មកប្រើប្រាស់បានឡើយ។

គួរឲ្យដឹងដែរថា ផ្ទៃដីរបស់ប្រទេសប៉ាគីស្ថាន បច្ចុប្បន្នមានប្រមាណ ជា៨៨៨១៩១៣គីឡូម៉ែត្រការ៉េ គឺជាប្រទេសដែលមានផ្ទៃដីធំ ជាងគេបំផុត លើសកលលោក ពោលគឺធំជាងតួគី បារាំង និងអាល្លឺម៉ង់ ហើយខណៈដែល
ពលរដ្ឋមានសរុប២៤២លាននាក់ផង ប៉ាគីស្ថាន គឺជាប្រទេសដែលមានប្រជាពលរដ្ឋ ច្រើនជាងគេបំផុត ទី៥ផងដែរ។

ពាក់កណ្តាល ខែមិថុនា កន្លងមកភ្លៀង ចាប់ផ្តើមធ្លាក់ ដែលបានបង្កទៅជាទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ ហើយគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ វាបានធ្វើឲ្យបាត់បង់ជីវិត ពលរដ្ឋដល់ទៅ ១០៦១នាក់ មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top