ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ នៅភាគខាងជើង ប្រទេសឡាវ កំពុងរងផលប៉ះពាល់ ដោយសារទឹកជំនន់

វៀងច័ន្ទ ៖ មនុស្សរាប់ពាន់នាក់ នៅភាគខាងជើងប្រទេសឡាវ បានរងផលប៉ះពាល់ដោយទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងនោះខេត្ដ ឧត្តុង្គ បូកែវ ហួផាន ផ្លុងសាលី ជាខេត្តដែលរងគ្រោះដោយទឹកជំនន់។

អភិបាលស្រុកឡារ លោក Houmphan Bouphakham បាន ប្រាប់សារព័ត៌មាន ក្នុងស្រុកកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ខេត្តឧត្តមសៃ ដែលមានចម្ងាយ ប្រមាណ៣១០ គីឡូម៉ែត្រខាងជើង រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ បានរងការវាយប្រហារខ្លាំងបំផុត ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ។

លោកបន្តថា ផ្លូវត្រូវជន់លិច និងមិនអាចធ្វើដំណើរបាន ផ្ទះត្រូវបានបំផ្លាញ ឬខូចខាត ហើយអគ្គិសនី និងទឹក បានកាត់ផ្តាច់។ ក្រោយពីមានទឹកជំនន់ នេះ ប្រជាពលរដ្ឋ កំពុងត្រូវការ ជា បន្ទាន់នូវសម្លៀកបំពាក់អាហារនិងទឹកស្អាត។

វីដេអូដែលបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីមនុស្សជាច្រើនកំពុងតស៊ូ ដើម្បីទប់ទល់នឹងស្ថានភាព ខណៈផ្ទះរបស់ពួកគេបានលិចទឹក។

ចំនួនមនុស្សដែលគ្មានផ្ទះសម្បែង នៅមិនទាន់ត្រូវបានវាយតម្លៃនៅឡើយ ហើយអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹកក្នុងការជម្លៀសប្រជាជន និងផ្តល់ការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ ។ អាជ្ញាធរ មូលដ្ឋានកំពុងប្រយុទ្ធ ដើម្បីផ្ទេរ មនុស្សទៅកាន់ទីទួលខ្ពស់ ។ ដោយសារផ្លូវត្រូវបានកាត់ផ្តាច់ ពួកគេត្រូវប្រើទូក ដើម្បីជម្លៀសអ្នកស្រុក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top